ព័ត៌មានជាតិ
បុរសម្នាក់មកលោតទឹក នៅស្ពានព្រះមុនីវង្សចាស់ ដោយមិនដឹងមូលហេតុ
បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីបានជិះម៉ូតូ មកលោតទឹកពីលើស្ពានព្រះមុនីវង្សចាស់សម្លាប់ខ្លួន បន្សល់ទុកម៉ូតូមួយគ្រឿងនៅលើស្ពាន។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៨ និង៣០នាទីយប់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចលើស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះដែលលោតទឹកសម្លាប់ខ្លួននោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមនុស្សប្រុសម្នាក់ ដែលជាជនរងគ្រោះ ជិះម៉ូតូZOOMER-X ពណ៌ឈាមជ្រូកលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GV-1987 ធ្វើដំណើរនៅលើស្ពានព្រះមុនីវង្សចាស់ ក្នុងទិសដៅពីកើតទៅលិច (ពីច្បារអំពៅមកចំការមន) ខណៈជិះបានពាក់កណ្ដាលស្ពានត្រង់ចំណុចកើតហេតុ បុរសនោះក៏ឈប់ម៉ូតូរួចឡើងលើបង្កាន់ដៃស្ពាន លោតចូលទៅក្នុងទឹកលិចបាត់ឈឹងតែម្ដង ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅលើស្ពាន។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ព្រមទាំងសួរនាំព័ត៌មានជុំវិញកន្លែងកើតហេតុ ហើយដោយជនរងគ្រោះបានលិចបាត់ទៅក្នុងទឹកទន្លេហើយនោះ ទើបសមត្ថកិច្ចមូលដ្ឋានយកម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះនោះ ទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ រង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ទើបប្រគល់ជូនវិញ៕
អត្ថបទ ៖ សុខា
សូមចុចអាន៖ ឃាត់ខ្លួន៥នាក់ គេចខ្លួនបានម្នាក់ ករណីជួញដូរ និងរក្សាទុកសារធាតុញៀន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី