កីឡា
ក្រោយចាញ់ប៊ែលហ្សិកយប់មិញ RONALDO ធ្វើរឿងមួយ ត្រូវអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃ
កីឡាករ CRISTIANO RONALDO ត្រូវបានអ្នកគាំទ្របាល់ទាត់ខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីគាត់បោះស្លាកប្រធានក្រុមទៅលើទីលាន ខណៈក្រុមបញ្ចខែល ព័រទុយហ្គាល់ ធ្លាក់ចេញពីពានរង្វាន់យូរ៉ូឆ្នាំ ២០២០។

ខ្សែប្រយុទ្ធក្លិបសេះបង្កង់ Juventus រូបនេះ មានកំហឹងដោយសារតែក្រុមការពារតំណែងជើងឯក ត្រូវធ្លាក់ចេញពីការប្រកួតក្រោយកីឡាករ Thorgan Hazard ស៊ុតពីចម្ងាយបានមួយគ្រាប់ជួយ ប៊ែលហ្សិក ឡើងវគ្គ៨ក្រុមចុងក្រោយ។
អ្នកគាំទ្រព័រទុយហ្គាល់ម្នាក់បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “តើមានអ្វីខុសជាមួយបុរសម្នាក់នេះទៀតហើយ” ខណៈដែលហ្វេនម្នាក់ទៀតបន្ថែមថា គាត់គឺជាកីឡាករដែលឈ្លើយ ហើយមិនពូកែដូចគេតែងតែឃោសនាបំផ្លើសនោះទេ”។

ស្របពេលជាមួយគ្នានោះដែរ អ្នកគាំទ្ររបស់ក្រុមអ្នកមានបុណ្យ Barcelona បានបង្ហោះថា Ronaldo មិនមានភាពខ្មាស់អៀនទេ ហើយអ្នកផ្សេងទៀតហៅគាត់ថាជា “មនុស្សមិនដឹងខ្យល់ដូចកូនក្មេង”។

អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ឈ្មោះ Ugbedeojo បាននិយាយត្រង់ចំណុចនេះ ដោយសរសេរថា “Cristiano Ronaldo មិនមានការគោរពចំពោះស្លាកប្រធានក្រុមព័រទុយហ្គាល់នេះទេ។ តែងតែបោះវាចោលនៅពេលគាត់ខកចិត្ត”។

Dan O’Boyle បានបន្ថែមទៀតថា “Ronaldo បានបោះចោលស្លាកប្រធានក្រុមទៅលើទីលាន ជាលើកទី២ក្នុងរយៈពេលប៉ុន្មានខែមកនេះ មនុស្សនៅតែហៅគាត់ថា GOAT ដដែល” ។

កាលពីខែមិនា កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ ក៏ផ្ទុះកំហឹងផងដែរ នៅពេលគ្រាប់បាល់ជ័យជម្នះរបស់គាត់ ត្រូវបានអាជ្ញាកណ្តាលបដិសេធ ហើយគាត់ក៏គប់ស្លាកប្រធានក្រុម ចោលតែម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ ខ្លាំងមែន Ronaldo តាមទាន់កំណត់ត្រាគ្រាប់បាល់អន្តរជាតិ Ali ហើយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


