កីឡា
Ronaldo បានបង្ហាញមិត្តរួមក្រុម ១១ នាក់ល្អបំផុត មានទាំង Rooney
ខ្សែប្រយុទ្ធឆ្នើមរបស់ Al-Nassr កីឡាករ Cristiano Ronaldo គឺមិនបានលាក់បាំងនោះទេ ក្នុងការបង្ហាញឈុតមិត្តរួមក្រុមក្នុងជម្រើស ១១ នាក់ដំបូង ដែលខ្លួនចាត់ទុកជាកីឡាករល្អបំផុត។

គិតត្រឹមបច្ចុប្បន្ន Ronaldo ធ្លាប់បានប្រកបអាជីពនៅក្លិបជាច្រើន ដូចជា Sporting Cp, Manchester United, Real Madrid, Juventus និងចុងក្រោយនេះនៅ Al-Nassr។ ជាមួយគ្នានេះ គាត់បានលេងជាមួយកីឡាករឆ្នើមៗជាច្រើនផងដែរ ប៉ុន្តែចុងក្រោយ កីឡាករទាំង ១១នាក់ ដែលគាត់សម្រេចចិត្តជ្រើសរើស ជាមិត្តរួមក្រុមល្អបំផុត គឺសុទ្ធតែជាកីឡាករលំដាប់កំពូល ខណៈរឿងចាប់អារម្មណ៍ គឺតំបន់ប្រយុទ្ធខាងលើមាន Gareth Bale, Karim Benzema និង Wayne Rooney។
ខាងក្រោមនេះ គឺជាឈ្មោះកីឡាករទាំង ១១ នាក់តាមតួនាទីនីមួយៗ ដែលប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ ជ្រើសរើសជាកីឡាករល្អបំផុត៖
-អ្នកចាំទី៖ Iker Casillas (Real Madrid)
-ខ្សែការពារ៖ Sergio Ramos (Real Madrid), Rio Ferdinand (Manchester United), Giorgio Chiellini (Juventus), Marcelo (Real Madrid)
-ខ្សែបម្រើ៖ Toni Kroos (Real Madrid), Luka Modric (Real Madrid), Paul Scholes (Manchester United)
-ខ្សែប្រយុទ្ធ៖ Gareth Bale (Real Madrid), Karim Benzema (Real Madrid), Wayne Rooney (Manchester United)

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ GiveMeSport
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


