កីឡា
វៀតណាមបានផ្តល់សិទ្ធិដល់កម្ពុជាដឹកនាំការប្រកួតកីឡាគុនខ្មែរ ក្នុងស៊ីហ្គេមឆ្នាំ ២០២១
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហើបឲ្យដឹងថា កម្ពុជាពិតជាមានមោទនភាព ដែលម្ចាស់ផ្ទះវៀតណាមបានទទួលស្គាល់ និងឯកភាពឲ្យរៀបចំការប្រកួត«មួយ»ឬ «គុនខ្មែរ»នៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ ដោយម្ចាស់ផ្ទះវៀតណាមបា នផ្តល់សិទ្ធិដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាគុនខ្មែរអាស៊ីរួមដៃ គ្នាក្នុងការរៀបចំការប្រកួតនេះ។

លោកវ៉ាត់ ចំរើន បានលើកឡើងបែបនេះ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំអនឡាញជាមួយក្រុមប្រឹក្សាកីឡាស៊ីហ្គេមឬ ហៅ ថា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ រយៈពេលពីរថ្ងៃ(១៩-២០វិច្ឆិកា) ដែលមានតំណាងនៃបណ្តាប្រទេសសរុបទាំង១១នៃសមា ជិកស៊ីហ្គេម ស្តីពីការត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលគ្រោងនឹងប្រារព្ធធ្វើចាប់ពីថ្ងៃទី២១ខែ វិច្ឆិកា ឆ្នាំ ២០២១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២១។
អគ្គលេខាធិការNOCCបានបង្ហាញនូវសុទិដ្ឋិនិយមថា កីឡាគុនខ្មែរ គឺជាប្រភេទកីឡាសក្ដានុពលមួយ ក្នុងចំណោមប្រភេទកីឡាសក្ដានុពលជាច្រើនរបស់កម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម។ តែអ្វីដែលគួរឲ្យមានមោទនភាពនោះ គឺវៀតណាមបានទទួលស្គាល់ និងឯកភាពឲ្យកម្ពុជារៀបចំការប្រកួតលើប្រភេទកីឡាគុនខ្មែរ ដែលជាសញ្ញាណដ៏ល្អ សម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរនេះ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការធ្វើស៊ីហ្គេមមុនៗ ប្រភេទកីឡាមួយហ្នឹង គឺគេឱ្យទៅមួយថៃ ជាអ្នកគ្រប់គ្រងរៀបចំការ ប្រកួត តែឥឡូវនេះយើងបានតវ៉ាឈ្នះ នៅលើការងារនេះថា គុនខ្មែរយើងត្រូវតែជាអ្នកដឹកនាំការប្រកួតនេះ ទើបស្របទៅនឹងធម្មនុញ្ញស៊ីហ្គេម។ ដូច្នេះហើយម្ចាស់ផ្ទះវៀតណាម ក្នុងនាមជាប្រធានស៊ីហ្គេម បានសម្រេចឲ្យយើងធ្វើការដឹកនាំការប្រកួត។ នេះគឺជាផ្លូវមួយ ដែលនាំឱ្យយើងងាយស្រួលក្នុងការជំរុញកីឡាគុនខ្មែររបស់យើងឱ្យឈានទៅរកឧត្តមភាពខ្លាំង ក្លាក្នុងពេលប្រកួត។
លោកបានមានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាប្រធានកីឡាគុនខ្មែរអាស៊ី គឺជាអ្នកទ ទួលខុសត្រូវក្នុងការរៀបចំការប្រកួតនេះ ដែលជាសញ្ញាណល្អ សម្រាប់កម្ពុជាយើងក្នុងការចួលរួមប្រកួតប្រជែងមេដាយលើប្រភេទកីឡា”គុនខ្មែរ” ឬ “គុនមួយ” នេះ ហើយខ្ញុំគឺជាប្រធានរៀបចំដឹកនាំលើប្រភេទកីឡាមួយនេះ ក្នុងស៊ីហ្គេមឆ្នាំ ២០ ២១ នៅប្រទេសវៀតណាមនោះ”៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ