ព័ត៌មានជាតិ
សុនខកម្ពុជា៣ក្បាល មានសមត្ថភាពហិតក្លិនសំណាកអ្នកជំងឺកូវីដ១៩
សុនខកម្ពុជា ក្រុមទី១ចំនួន៣ក្បាល អាចមានសមត្ថភាពហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋម ខណៈសុនខក្រុមទី២ ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២ ខែសីហានេះ។

ក្នុងដំណើរចុះមកពិនិត្យ និងវាយតំលៃការងារសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន សុីម៉ាក់ ខេត្តកំពង់ឆ្នាំង លោក ហេង រតនា បានបញ្ជាក់ថា ក្រោយពីបានទទួលសំណាកក្លិន (VOC) អ្នកជំងឺកូវីដ១៩ ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ (cell culture) ដេីម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរេីការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខសុីម៉ាក់បានដំណេីរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ នេះតាមផែនការ។

លោក ហេង រតនា បន្តថា ចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃេីញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃេីញក្លិនសំណាកក្នុងរយ: ពេលប្រមាណតែ១០-១៥វិនាទី។
ការប្រេីប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ក្រុមមនុស្សប្រមូលផ្តុំច្រេីនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាេដេីម។

លោក ហេង រតនា បន្តទៀតថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ពិតជាមានមោទនភាពចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ និងមានក្តីសង្ឃឹមជឿជាក់ថានឹងឆ្លេីយតបតាមការរំពឹងទុក។ ហើយផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡេីយ។
គួរបញ្ជាក់ថា សុនខ ដែលយកមកហ្វឹកហ្វឺននេះ គឺកេីតនៅកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនកម្ពុជា។ ហើយការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តេីមរបស់សម្តេចតេជោ ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕ អត្ថបទ៖ ពុធិកា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


