ព័ត៌មានជាតិ
ឃាត់អ្នកបើកបររថយន្តធុនធំ៥នាក់ ដោយសារមានសារធាតុញៀន
អ្នកបើកបររថយន្តធុនធំប្រមាណ ៥នាក់ ត្រូវសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួន ដោយសារមានសារធាតុញៀននៅក្នុងខ្លួន។

សមត្ថកិច្ចខេត្តកំពង់ចាម ប្រាប់ឲ្យដឹងថា ដោយបានការចង្អុលបង្ហាញពីលោកអភិបាលខេត្តកំពង់ចាម លោក វង្សប៊ុន វិសុទ្ធ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២០ វេលា ម៉ោង ១៩ និង ០០នាទី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧១ ភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងជំនាញចរាចរណ៍ខេត្ត និងចរាចរណ៍ស្រុក ចំការលើ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ិត លីន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះ ដាក់គោលដៅ ដើម្បីត្រួតពិនិត្យ និងធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅ លើអ្នកបើកបររថយន្តធុនធំ ដោយមានកម្លាំងរួមសរុបចំនួន19នាក់ ត្រួតពិនិត្យរថយន្តសរុបចំនួន ៣៤គ្រឿង បានធ្វើតេស្តទឹកនោមទាំង ៣៤នាក់ ក្នុងនោះ មានជាប់សារធាតុញៀនមានចំនួន០៥នាក់ ( អ្នកបើកបររថយន្តចំនួន ០៥ នាក់ ) ។

អ្នកបើកបររថយន្ត ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារមានសារធាតុញៀនទាំង០៥នាក់ ១.ឈ្មោះ ខួច ពៅ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរបើកបររថយន្ត ទីលំនៅភូមិ ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ២ .ឈ្មោះ ឯម ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិភ្នឺ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ៣ .ឈ្មោះ ឡន ចាន់ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅនៅភូមិប្រស្រែលើ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ៤ .ឈ្មោះ ម៉ន ថន ភេទប្រុស អាយុ២៤ឆ្នាំ គ្រួសារមុខរបរបើកបររថយន្ត រស់នៅភូមិក្បាលបឹងសេះ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ៥ .ឈ្មោះ ហែម ហ៊ន់ អាយុ៣០ឆ្នាំ ភេទប្រុស មុខរបរ បើកបររថយន្ត រស់នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។





បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


