ព័ត៌មានអន្ដរជាតិ
ទិន្នន័យថ្មី បង្ហាញប្រសិទ្ធភាពល្អឥតខ្ចោះ របស់វ៉ាក់សាំង Astra Zeneca
ការស្រាវជ្រាវមួយបានបង្ហាញថា វ៉ាក់សាំង Astra Zeneca ដែលត្រូវបានចាក់ជូនជនជាតិអង់គ្លេសប្រមាណ ២៥ លាននាក់ គឺបង្ហាញប្រសិទ្ធភាពល្អបំផុត ក្នុងការរារាំងមនុស្សមិនឲ្យចូលព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ។

មានតែ ១,៥២ ភាគរយប៉ុណ្ណោះនៃអ្នកទទួលវ៉ាក់សាំងផលិតដោយសាកលវិទ្យាល័យ Oxford មួយនេះដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមានតែម្នាក់គត់ក្នុងចំណោមមនុស្ស ៣,០០០ នាក់ដែលបានស្លាប់។
នេះបើប្រៀបធៀបទៅនឹង ១,៩៩ ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង Pfizer ខណៈមកទល់ពេលនេះ មានជនជាតិអង់គ្លេស ២១លាននាក់ហើយ ដែលបានចាក់ Pfizer។

អត្រាមរណភាពរបស់ Pfizer គឺ ០,១៥ ភាគរយ បើប្រៀបធៀបទៅនឹង ០,០៣ ភាគរយសម្រាប់អ្នកចាក់ Astra Zeneca។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថា អត្រាចូលព្យាបាលក្នុងមន្ទីរពេទ្យឬបន្ទប់សង្គ្រោះបន្ទាន់ សម្រាប់អ្នកចាក់វ៉ាក់សាំង Sputnik របស់រុស្ស៊ី គឺមានរហូតដល់ទៅ ២,២៤ភាគរយ។

វេជ្ជបណ្ឌិត Simon Clarke សាស្រ្តាចារ្យមីក្រូជីវវិទ្យាកោសិកា នៅសាកលវិទ្យាល័យ Reading បាននិយាយថា “ការសិក្សានេះបង្ហាញថា ប្រជាជននៅចក្រភពអង់គ្លេស អាចជឿជាក់ថា ពួកគេទទួលបានវ៉ាក់សាំងល្អបំផុត។ Astra Zeneca និង Pfizer ផ្តល់នូវការការពារដ៏ប្រសើរ”។
គួរបញ្ជាក់ថា ត្រឹមមួយថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មនុស្សប្រមាណ ២០០,០០០ នាក់បានចាក់វ៉ាក់សាំង ដែលនេះមានន័យថា ប្រជាជនអង់គ្លេស ៧៨ភាគរយ បានទទួលវ៉ាក់សាំង២ដូស ខណៈ ១០ភាគរយ ទទួលបាន ១ដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ ក្រោយស្លាប់២នាក់ ពេលនេះ ជប៉ុន រកឃើញមេរោគបន្ថែមទៀត នៅក្នុងវ៉ាក់សាំង Moderna
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


