ព័ត៌មានជាតិ
អាជ្ញាធរខេត្តសម្រេចបញ្ចប់ការបិទខ្ទប់បណ្ដោះអាសន្នក្រុងស្ទឹងត្រែងនិងមូលដ្ឋានមួយចំនួនក្នុងខេត្ត
អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចបញ្ចប់ការបិទខ្ទប់បណ្ដោះអាសន្ន ក្រុងស្ទឹងត្រែង មូលដ្ឋានភូមិថ្មី សង្កាត់សាមគ្គី និងមូលដ្ឋាន ឃុំអូរត្រែលស្រុកថាឡាបរិវ៉ាត់ នៅវេលាម៉ោង ២៣និង៥៩នាទីយប់ថ្ងៃទី ៣១សីហានេះតទៅ ក្រោយពីធ្វើការបិទខ្ទប់អស់រយៈពេល ២ សប្ដាហ៍កន្លងមកនេះ។

ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ក្នុងនោះក៏បានអនុញ្ញាតឲ្យដំណើរការឡើងវិញនៅទីតាំងអាជីវកម្ម “ធនាគារស្ថាបនាសាខា”ខេត្តស្ទឹងត្រែង ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២១ នេះតទៅ។

រដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមថា ក្រោយបញ្ចប់ការបិទខ្ទប់ត្រូវបន្តអនុវត្តវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ នឹងទប់ស្កាត់ ការរីករាលដាលជំងឺកូវី១៩ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលរួមមាន ផ្អាកជាបណ្ដោះអាសន្នសកម្មភាព មុខរបរ និងអាជីវកម្ម ក្លឹបកម្សាន្តគ្រប់ប្រភេទ រមណីយដ្ឋាន និងសួនកំសាន្តនានាអាជីវកម្មម៉ាស្សា ហាងលក់និងសេដគ្រឿងស្រវឹង គ្រប់ប្រភេទ ក្លឹបហាត់ប្រាណទីតាំងលេងកីឡាគ្រប់ប្រភេទ និងការជួបជុំមានមនុស្សច្រើន ខុសពីវិធានការសុវត្ថិភាពសុខាភិបាល ក្នុងមូលដ្ឋាន ក្រុងស្ទឹងត្រែងចាប់ពីវេលាម៉ោង ២៣និង៥៩នាទី យប់ថ្ងៃទី ៣១សីហាឆ្នាំ ២០២១ នេះ តទៅរហូតដល់មានការសម្រេចជាថ្មី។

ក្នុងការសម្រេចបញ្ចប់ការបិទខ្ទប់ ក៏នៅមានអនុវត្តបម្រាមគោចរ ពីចន្លោះម៉ោង ២១ យប់ដល់ម៉ោង ៣ ភ្លឺ សម្រាប់ភូមិសាស្ត្រ ក្រុងស្ទឹងត្រែង និងទីប្រជុំជននានាក្នុងមូលដ្ឋានស្រុកទាំង ៥ក្នុងខេត្តស្ទឹងត្រែងផងដែរ៕
ដោយ ៖ ងិនលីម








-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី