ព័ត៌មានជាតិ
សប្តាហ៍ទី ២ បន្លែសុវត្ថិភាពផ្សារចុងសប្តាហ៍នៅក្រុងបាត់ដំបង ទទួលការគាំទ្រកាន់តែច្រើន
សប្តាហ៍ទី ២ នៃការតាំងលក់បន្លែសុវត្ថិភាពនៅផ្សារចុងសប្តាហ៍នៅក្រុងបាត់ដំបង សង្កេតឃើញមានអតិថិជនគាំទ្រកាន់តែច្រើន ក្នុងនោះមានទាំងជនបរទេសផងដែរ។
នៅក្នុងការដាក់តាំងលក់នៅសប្តាហ៍ទី ២ ក៏សង្កេតឃើញបន្លែសុវត្ថិភាពគ្រប់ប្រភេទពីសហគមន៍មានផ្លែឈើ ត្រី ស្រស់ៗ អាហារកែច្នៃ និងវត្ថុអនុស្សាវរីយ៍ជាដើម។

អ្នកស្រី មុំ រស់នៅក្នុងក្រុងបាត់ដំបងបានឲ្យដឹងថា អ្នកស្រីទើបតែដឹងមានផ្សារចុងសប្តាហ៍នេះ។ នៅអាទិត្យទី ២ អ្នកស្រីបានមកផ្សារដើម្បីទិញបន្លែខ្លះៗ ហើយអ្វីដែលអ្នកស្រីចាប់អារម្មណ៍នោះ គឺបន្លែដែលមានសភាពស្រស់បំព្រងគ្រប់ប្រភេទនិងមានប្រភពច្បាស់លាស់។
អ្នកស្រីបន្តថា “ខ្ញុំពេញចិត្តដែលបានបង្កើតផ្សារនេះឡើង ហើយខ្ញុំឃើញមានមនុស្សចូលមកច្រើនគួរសម មានទាំងជនបរទេសក៏មានដែរ រីឯតម្លៃក៏សមរម្យអាចទទួលយកបាន”។



លោក ចាន់ធី នៅជិតផ្សារបឹងឈូកនៃក្រុងបាត់ដំបង ក៏បានបញ្ចេញមតិថា នៅអាទិត្យទី ២ នេះ លោកក៏បានទៅទិញម្ហូបអាហារនៅទីនោះដែរ ហើយលោកឃើញថា នៅអាទិត្យទី២នេះ មានដាក់តាំងលក់បន្លែស្រស់ៗគ្រប់ប្រភេទច្រើនជាងអាទិត្យទីមួយ។
«ការដាក់តាំងលក់មានរបៀបល្អ មានស្តង់ដាអនាម័យគួរឲ្យទុកចិត្ត ខណៈមានមនុស្សច្រើនបានមកគាំទ្រទិញផលិតផលខ្មែរ ដែលជាបន្លែសុវត្ថិភាព ហើយមានតម្លៃក៏សមរម្យ»។ លោក ចាន់ធី បន្ថែម។
បើទោះបីយ៉ាងណា មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋមន្ត្រីរាជការទាំងអស់ ចូលរួមគាំទ្រទិញផលិតផលនៅផ្សារចុងសប្តាហ៍ ដែលរៀបចំមួយសប្តាហ៍ ២ ថ្ងៃ នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ ៣) ក្រុងបាត់ដំបង ដែលមានតាំងមានលក់បន្លែសុវត្ថិភាពក្នុងស្រុកគ្រប់ប្រភេទ ប្រកបដោយគុណភាព និងស្តង់ដាអនាម័យ ត្រឹមត្រូវសម្រាប់សុខភាពប្រជាពលរដ្ឋទូទៅ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


