Connect with us

បច្ចេកវិទ្យា

KHQR Code មិនត្រឹមតែអាចទូទាត់ក្នុងប្រទេស ថែមទាំងអាចទូទាត់នៅក្រៅប្រទេសក៏បានដែរ

បានផុស

នៅ

កាន់តែអស្ចារ្យជាមួយKHQR Code របស់ធនាគារអេស៊ីលីដា ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើការស្កែន QR ជាមួយ Visa QR និង Master QR ជាលក្ខណៈអន្តរជាតិ ដោយ​ពុំ​ចាំបាច់​ខ្វល់ខ្វាយ​រឿង​ការ​កាន់​សាច់ប្រាក់​ជាប់​ខ្លួន​ឡើយ ​សម្រាប់​ការធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ឡើយ​។

​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា​បាន​មានប្រសាសន៍ថា តាមរយៈការ​ស្កែ​ន KHQR Code នេះ ជាមួយនិង​អេស៊ីលីដា​ម៉ូ​បាល អ្នកប្រើប្រាស់​មិន​ត្រឹមតែ​ធ្វើការ​ទូរ​ទាត់​បាន​នូវ​ទូទាំងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ស្កែ​ន KHQR Code នេះ សម្រាប់​ការទូទាត់​នៅក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃ​ជាដើម​។ ហើយក៏​អាច​ស្កែ​ន​ជាមួយ Visa QR Code ជា​អន្តរជាតិ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី​នាយិកា​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​អេស៊ីលីដា​ជា​ធនាគារ​ទី​១​ ដែល​ដាក់ឱ្យ​ដំណើការ QR ដែលមាន QR អេស៊ីលីដា​តែមួយ​ គឺ​គ្រប់គ្រាន់​ដែល​អាច​ទទួលយក QR code របស់​ធនាគារ​ផ្សេងៗ​បាន​។ ដូច្នេះ​មិន​ថា​ធនាគារ​ណា​ឬ​ស្ថាប័ន​ណា​ទេ គឺ​យើង​លែង​ខ្វល់ខ្វាយ គ្រាន់​តែមាន QR អេស៊ីលីដា​តែមួយ​ គឺ​គាត់​ស្កែ​ន​ភ្លាម​គឺអាច​ធ្វើ​ប្រតិបត្តិការ​បាន​ដោយ​ជោគជ័យ​ហើយ​។ នេះ​គឺ​ជា​មហិច្ឆតា​នៃ​ការ​បម្រើ​សេវា​ជូន​អតិថិជន​ឱ្យបាន​ដិតដល់ បម្រើ​ជូន​អតិថិជន​របស់​ស្ថាប័ន​ដទៃៗ​ទៀត​ដែល​គាត់​មិនមាន​លទ្ធភាព​អភិវឌ្ឍន៍​បម្រើ​អតិថិជន​របស់គាត់​បា​ន​ ឬមួយ​ក៏​គាត់​កំពុងតែ​អភិវឌ្ឍន៍​ប៉ុន្តែ​អភិវឌ្ឍន៍​មិនទាន់បាន ដូច្នេះ​អេស៊ីលីដា​មាន QR តែមួយគត់​គឺ​គ្រប់គ្រាន់​សម្រាប់​គាត់​អាច​ទទួលបាន​នៅ​ទូទាំងប្រទេស​»​។

​លោកស្រី សុខ សោភា បាន​ថ្លែង​បញ្ជាក់ទៀតថា​៖«​ខ្ញុំ​ក៏​ចង់​បញ្ជាក់ជូន​ដែរ​តាមរយៈ អេស៊ីលីដា​ម៉ូ​បាល និង អេស៊ីលីដា QR នេះ គឺ​សព្វថ្ងៃនេះ​យើង​អាច​ស្កែ​ន​បាន​នៅ​ប្រទេស​ថៃ ​គឺ​យើង​អាច​ស្កែ​ន​ទៅវិញទៅមក​បាន និង​ចាយ​ជា​លុយ​រៀល និង​មួយទៀត ​គឺ​យើង​អាច​ស្កែ​ន​បាន​ជាមួយ Visa QR និង Master QR ជា​លក្ខ​ណៈអន្តរជាតិ​តែម្តង​។ អញ្ចឹង​មានតែ​អេស៊ីលីដា​ម៉ូ​បាល​មួយ​ គឺ​គ្រប់គ្រាន់​ក្នុងការ​ធ្វើដំណើរ​ជុំវិញ​សកលលោក​ដោយ​រីករាយ​»​។

​ធនាគារ អេស៊ីលីដា ភីអិលស៊ី​«​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​» គឺជា​ធនាគារពាណិជ្ជ​ទីមួយ​ក្នុងប្រទេស​កម្ពុជា​បាន​អភិវឌ្ឍ និង​បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ទូទាត់​តាម​KHQR Code​ក្រោម​កិច្ច​ផ្តួចផ្តើម និង​ដឹកនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​២៥ ខែតុលា​កន្លងមកនេះ​។​

​សម្រាប់​អតិថិជន​នៅ​ធនាគារ​ឬ​ស្ថាប័ន​ណាក៏ដោយ គ្រាន់​តែមាន KHQR Code​របស់​អេស៊ីលីដា ដែលជា​ស្តង់ដារ​ឃ្យូ​អរ​កូដ​តែមួយ សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​ដើម្បី​ការទូទាត់​ថ្លៃទំនិញ និង​សេវាកម្ម​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​អេស៊ីលីដា​ម៉ូ​បាល (ACLEDA Mobile) កម្មវិធី​បាគង (Bakong App) និង​អាច​ស្កែ​ន KHQR Code របស់​ធនាគារ​ផ្សេងៗ​បាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម