ព័ត៌មានជាតិ
អេស៊ីលីដាប្រមូលទុនជាង៨៥លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ
ធនាគារ អេស៊ីលីដានៅថ្ងៃទី២៤ ខែកម្ភៈនេះ បានធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការនៅផ្សារមូលបត្រកម្ពុជាដោយបានប្រមូលទុនជាង៨៥លានដុល្លារដើម្បីយកទៅពង្រីកអាជីវកម្ម ជាពិសេសគឺបញ្ចេញកម្ចីបន្ថែម។

កាលពីថ្ងៃទី២៥ខែមករា ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា នឹងជូនដំណឹងដល់វិនិយោគិន និងសាធារណជន អំពីការធ្វើបរិវិសកម្មទៅលើចំនួនសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទីពីរ នាពេលបន្ទាប់។
នៅថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ តាមរយៈការធ្វើបរិវិសកម្មលើកទីមួយរបស់វិនិយោគិនគុណវុឌ្ឍិ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលទទួលបានទឹកប្រាក់រហូតដល់ ៣៤៣ ៣៥០ លានរៀល សមមូលជាប្រាក់ដុល្លារស្មើនឹង ៨៥,៨៣៧ លានដុល្លារអាមេរិក ដែលបង្ហាញពីការផ្តល់ទំនុកចិត្ត និងការជឿជាក់ពីសំណាក់វិនិយោគិន។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍នៅក្នុងកម្មវិធីនោះថា សញ្ញាបណ្ណបន្ទាប់បន្សំនេះផងដែរ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ព្រមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន។
លោកបានថ្លែងថា៖«ខ្ញុំបាទជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ និងផ្តល់ឱ្យវិនិយោគិន និងអតិថិជនរបស់ធនាគារនូវជម្រើសវិនិយោគមួយបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា។ បន្ថែមពីនេះ ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើន និងអភិវឌ្ឍទីផ្សារមូលធននៅព្រះរាជាណាចក្រកម្ពុជា និងជាយន្តការថ្មី សម្រាប់ការកៀរគរប្រភពទុនក្នុងស្រុក សម្រាប់គាំទ្រអតិថិជន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម»។

លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីបោះផ្សាយនោះថា ជាមួយការបោះផ្សាយរបស់ធនាគារអេស៊ីលីដានៅដើមឆ្នាំនេះ បង្ហាញឱ្យឃើញអំពីវឌ្ឍនភាពនៃវិស័យមូលបត្រកម្ពុជា។
លោកបានថ្លែងថា៖«ចំពោះការកៀរគរទុននូវទឹកប្រាក់ជាង៨៥លានដុល្លាររបស់ធនាគារអេសីលីដានេះ បង្ហាញឱ្យឃើញអំពីទំនុកចិត្តរបស់វិនិយោគិនមកលើធនាគារអេស៊ីលីដា។ យើងសង្ឃឹមថាធនាគារនឹងអាចកៀរគរទុនបាន១០០លានដុល្លារនាខែមិនាខាងមុខនេះ តាមការគ្រោងទុករបស់ធនាគារដើម្បីយកទុនពីការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះទៅពង្រីកអាជីវកម្មក៏ជាផ្តល់កម្ចីដល់អតិថិជនរបស់ខ្លួនបន្ថែមទៀត»។
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងមកកាន់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ការអនុញ្ញាតរបស់ NBC គឺជាការបើកផ្លូវដល់អេស៊ីលីដាក្នុងការរៀបចំនីតិវិធីបន្តដើម្បីធ្វើការបោះផ្សាយនូវសញ្ញាបណ្ណបន្ទាប់បន្សំនេះជាផ្លូវការ។

លោកបានថ្លែងថា៖«សម្រាប់សញ្ញាបណ្ណបន្ទាប់បន្សំនេះគឺប្រភេទមួយនៃសញ្ញាបណ្ណទូទៅ ដែលជាធម្មតាដែលភាគច្រើនត្រូវបានបោះផ្សាយដោយគ្រឹះស្ថានធនាគារដែលជាការកំណត់អាទិភាពនៃស្ថាប័នទាំងនោះក្នុងការបោះផ្សាយ»។
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤៩លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួនជាង ៤,២២ លាននាក់៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


