ព័ត៌មានជាតិ
អេស៊ីលីដាធ្វើការបោះផ្សាយសញ្ញាបណ្ណធម្មតានៅដើមសប្តាហ៍ក្រោយ
ធនាគារ អេស៊ីលីដាជាធនាគារពាណិជ្ជទីមួយដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារ មូលបត្រកម្ពុជា ត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីលក់សញ្ញាបណ្ណធម្មតា (សញ្ញាបណ្ណបន្ទាប់បន្សំ) នៅផ្សារមូលបត្រកម្ពុជាចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយខ្លួននឹងធ្វើការប្រមូលទុនពីការបោះផ្សាយនេះជាង៨៥លានដុល្លារដើម្បីពង្រីកការផ្តល់កម្ចីទៅអតិថិជន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារនៅថ្ងៃទី១៩ ខែកុម្ភៈ សម្រាប់ទំហំបោះផ្សាយសរុបៈ ៣៤៣,៣៥ប៊ីលានរៀល (ឬជាង៨៥លានដុល្លារ) ជាមួយរូបិយបណ្ណជាប្រាក់រៀល ដែលមានតម្លៃចារឹក ១សែនរៀល ក្នុងមួយសញ្ញាបណ្ណ។ ចំពោះសញ្ញាបណ្ណនេះមានរយៈ៧ឆ្នាំ (២០២៥-២០៣២) គិតចាប់ពីកាលបរិច្ឆេទបោះផ្សាយ និងមានអត្រាគូប៉ុង ៨.៥០% ក្នុងមួយឆ្នាំដែលទូទាត់ជាប្រចាំត្រីមាស។
កាលពីថ្ងៃទី២៥ខែមករា ធនាគារនេះបានប្រកាសថា ជាមួយនឹងផែនការនៃការគ្រោងកៀរគរទុនប្រមាណ១០០លានដុល្លារ ក្នុងការធ្វើបរិវិសកម្មរបស់ខ្លួនក្នុងដំណាក់កាលទីមួយ គឺខ្លួនបបានទទួលការបញ្ជាទិញគិតជាទឹកប្រាក់ជាង៨៥លានដុល្លារ ។

លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយតករមូលបត្រកម្ពុជា បានថ្លែងមកកាន់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ការអនុញ្ញាតរបស់ NBC គឺជាការបើកផ្លូវដល់អេស៊ីលីដាក្នុងការរៀបចំនីតិវិធីបន្តដើម្បីធ្វើការបោះផ្សាយនូវសញ្ញាបណ្ណបន្ទាប់បន្សំនេះជាផ្លូវការ។

លោកបានថ្លែងថា៖«សម្រាប់សញ្ញាបណ្ណបន្ទាប់បន្សំនេះគឺប្រភេទមួយនៃសញ្ញាបណ្ណទូទៅ ដែលជាធម្មតាដែលភាគច្រើនត្រូវបានបោះផ្សាយដោយគ្រឹះស្ថានធនាគារដែលជាការកំណត់អាទិភាពនៃស្ថាប័នទាំងនោះក្នុងការបោះផ្សាយ»។
កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ធនាគារអេស៊ីលីបានធ្វើការបោះផ្សាយមូលតប្រកម្មសិទ្ធិម្តងរួចទៅហើយនៅ CSX ដោយប្រមូលទុនបានចំនួន ១៧,៥ លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


