ព័ត៌មានជាតិ
មេ CSX៖ ជោគជ័យនៃការកៀរគរទុនប្រមាណ១០០លានដុល្លារពីផ្សារហ៊ុនរបស់ធនាគារអេស៊ីលីដាបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនមកលើទីផ្សារមូលបត្រកម្ពុជា
លោក ហុង សុហ៊ួរ អគ្គនាយនៃផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងប្រាប់កម្ពុជាថ្មីថា ការប្រមូលទុនដ៏ជោគជ័យរបស់ធនាគារអេស៊ីលីដាប្រមាណជា១០០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ (Subordinating Bond) ពីផ្សារហ៊ុនកាលពីពេលថ្មីៗនេះ បង្ហាញពីការជឿជាក់ និងទំនុកចិត្តរបស់វិនិយោគក្នុងស្រុកមកលើទីផ្សារ ជាពិសេសវានឹងធ្វើឱ្យទីផ្សារកាន់តែទាក់ទាញ។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជទីមួយដែលបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា (CSX) បានធ្វើបរិវិសកម្មដំណាក់កាលទី១ ប្រកបដោយភាពជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍបញ្ជាទិញសញ្ញាបណ្ណរហូតដល់ ៨៥,៨៣៧ លានដុល្លារអាមេរិក។
លុះនៅថ្ងៃទី ២៤ ខែកុម្ភៈ ធនាគារ អេស៊ីលីដា បានធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការនៅ CSX ដោយបានប្រមូលទុនជាង៨៥លានដុល្លារដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។

កាលពីថ្ងៃទី៣ និងថ្ងៃទី៤ ខែមីនាថ្មីៗនេះ អេស៊ីលីដា ក៏នៅតែបានបន្តទទួលបានភាពជោគជ័យក្នុងការ ធ្វើបរិវិសកម្មដំណាក់កាលទី២ លើចំនួនសញ្ញាបណ្ណដែលនៅសល់ ដោយមានវិនិយោគិនគុណវុឌ្ឍបញ្ជាទិញសញ្ញាបណ្ណ រហូតដល់ ៥៦ ៦៥០ លានរៀល ឬជាង ១៤លានដុល្លារអា។ ដូច្នេះ ការធ្វើ បរិវិសកម្មទាំងពីរដំណាក់កាលមានទឹកប្រាក់សរុបចំនួន ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក។
បើយោងតាមលោក ហុង សុហ៊ួរ ការណ៍ដែលធនាគារអេស៊ីលីដាអាចកៀរគរទុនបានប្រមាណ១០០លានដុល្លារនាដើមឆ្នាំ២០២៥នេះ បើទោះបីជាធ្វើការបោះផ្សាយលក់ចំនួនពីរដង ប៉ុន្តែការបោះផ្សាយម្តងៗតែមួយថ្ងៃគឺទទួលបានការគាំទ្រយ៉ាងច្រើនពីវិនិយោគិន។
លោកថា៖«ការណ៍នេះបញ្ចាក់ឱ្យឃើញថាវិនិយោគិនក្នុងស្រុកយើងនៅមានសាច់ប្រាក់ទំនេរច្រើនដែលអាចវិនិយោគបាន។ អ្វីដែលសំខាន់នោះគឺការវិនិយោគនេះបានផ្តល់ផលចំណេញគ្រប់គ្រាន់ និងពួកគាត់មានទំនុកចិត្តលើការវិនិយោគជាពិសេសនៅលើទីផ្សារមូលបត្រកាន់តែច្រើន»។

«នេះហើយគឺជាក្តីស្រម៉ៃរបស់យើងក្នុងការបង្កើតទីផ្សារមូលបត្រតាំងពី២០១២មក ដែលយើងអាចអនុញ្ញាតិឱ្យវិនិយោគិនអាចធ្វើការកៀរគរទុនពីទីផ្សារនេះបាន និងកាន់តែច្រើនឡើងៗដើម្បីយកទៅពង្រីកអាជីវកម្ម និងទទួលបានផលយកមកបែងចែកដល់វិនិយោគិនទៅតាមប្រភេទមូលបត្រដែលពួកគាត់បានបោះផ្សាយ»។ នេះបើតាមការថ្លែងបញ្ជាក់ពីលោក ហុង សុហ៊ួរ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍នៅក្នុងកម្មវិធីនោះថា សញ្ញាបណ្ណបន្ទាប់បន្សំនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ព្រមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន។

លោកបានថ្លែងថា៖«ខ្ញុំបាទជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ និងផ្តល់ឱ្យវិនិយោគិន និងអតិថិជនរបស់ធនាគារនូវជម្រើសវិនិយោគមួយបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា»។
បើយោងតាមនិយ័តករមូលបត្រកម្ពុជា គិតត្រឹមថ្ងៃទី៤ខែមិនាឆ្នាំ២០២៥នេះ CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ ដែលមានមូលនិធិសរុបជាង ៤៧២ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៤ នេះ មានក្រុមហ៊ុនចំនួន ៣ ដែលបានចុះបញ្ជីសញ្ញាប័ណ្ណបៃតង និងនិរន្តរភាព៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


