ព័ត៌មានជាតិ
រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថាជាមួយនឹងការអភិវឌ្ឍនៃវិស័យមូលបត្រនៅកម្ពុជា វិស័យឯកជនគឺជាតួអង្គដ៏សំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍវិស័យនេះ ជាពិសេសមូលបត្ររដ្ឋដែលជាផលិតផលហិរញ្ញវត្ថុថ្មីមួយទៀត។

ថ្លែងនៅក្នុងពិធីប្រកាសជាផ្លូវការនៃការទទួលបានការអនុញ្ញាតធ្វើជាអន្តរការីមូលបត្ររដ្ឋរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ីកាលពីនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ូ សុជាតិ ថា ការទទទួលស្គាល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យធ្វើជាអន្តរការីមូលបត្ររដ្ឋគឺបង្ហាញអំពីការសហការវាងរដ្ឋនិងឯកជនក្នុងការអភវិឌ្ឍន៍ផលិតផលមូលបត្រនៅកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែប។លោកក៏លើកទឹកចិត្តដល់សាធារណៈវិនិយោគលើមូលបត្ររដ្ឋ ព្រោះមានសុវត្ថិភាព និងមានការទូទាត់សង់ទៀងទាត់ ហើយរដ្ឋក៏ទទួលបានថវិកាសម្រាប់វិនិយោគសាធារណៈផ្សេងៗ។

លោកបានថ្លែងថា៖«មូលបត្ររដ្ឋគឺជាឧបករណ៍ហិរញ្ញវត្ថុមួយដែលមានសារៈសម្រាប់បម្រើដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកៀរគរហិរញ្ញប្បទានទាំងក្នុងស្រុក ក្រៅស្រុក និងពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារអេស៊ីលីដាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជាអស់រយៈជាច្រើនឆ្នាំ។ ជាមួយនឹងការទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ធ្វើជាអន្តរការីមូលបត្ររដ្ឋក្នុងវិស័យមូលបត្របង្ហាញអំពីការផ្តល់ទំនុកចិត្តនិងភាពជឿជាក់មកលើស្ថាប័នខ្លួន។

លោកបណ្ឌិតបានថ្លែងថា៖«ការទទួលការអនុញ្ញាត ធ្វើជាអន្តរការីមូលបត្ររដ្ឋក្នុង វិស័យមូលបត្រ ដើម្បីផ្តល់សេវាកម្មនេះជូនដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេសដែលមានបំណងវិនិយោគ និង/ឬជួញដូរ មូលបត្ររដ្ឋនៅកម្ពុជា តាមរយៈធនាគារ អេស៊ីលីដា ដែលជាជម្រើសនៃការវិនិយោគមួយបន្ថែមទៀតប្រកបដោយ សុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ និងក៏ជា ការចូលរួមចំណែកដល់ការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចជាតិ»។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រដ្ឋាភិបាលនឹងធ្វើការកៀរគរទុនក្នុងស្រុកចំនួន ១២៣,៦៨៧ លានដុល្លារតាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងឆ្នាំ២០២៥នេះ ដើម្បីយកមចូលរួមគាំទ្រដល់កម្រោងវិនិយោគសាធារណៈនានា ក្នុងការជំរុញដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាធ្វើការទូរទាត់សងការប្រាក់និងប្រាក់ដើមនៃការបោះផ្សាយមូលបត្ររដ្ឋមុនៗ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២៥ចេញផ្សាយកាលពីថ្ងៃទី១៣ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ដោយអនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform-NBCP) ក្នុងទំហំ ៥០០ ប៊ីលានរៀល (ឬជាង១២៣,៦៨៧ លានដុល្លារ)។
បើតាមក្រសួងសម្រាប់ការបោះផ្សាយនេះនឹងមានតម្លៃចារឹកក្នុងមួយប័ណ្ណ១លានរៀល ដែលមានឥណទានប្រតិទាន ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ និង ១៥ឆ្នាំ ជាមួយអត្រាគូប៉ុងថេរ និងការទូទាត់គូប៉ុងរៀងរាល់៦ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ។

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៥២លានដៃគូ និងមានអ្នកប្រើប្រាស់ អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤,៤២លាននាក់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


