ព័ត៌មានជាតិ
មិនដល់២៤ម៉ោងផង មាស សុវណ្ណរតនា ទទួលបានដំណោះស្រាយលុយ២០០០ដុល្លារពីខាងធនាគារABA
ភ្នំពេញ ៖ ទីបំផុតអតីតពិធីការិនីអ្នកនាង មាស សុវណ្ណរតនា ទទួលបានដំណោះស្រាយហើយជុំវិញរឿងរ៉ាវលុយចំនួន២០០០ដុល្លារដែលត្រូវបានជាប់គាំងនៅទូATMរបស់ធនាគារមួយសាខាម្តុំស្ពានអាកាសផ្សារដីហ៊ុយ។
ដំណោះស្រាយនេះបន្ទាប់ពីអ្នកនាង មាស សុវណ្ណរតនា បានឡាំប៉ាហើយទ្រហ៊ោរយំតាមរយៈការ Live videoធ្វើការរិះគន់និងទទូចឲ្យធនាគារមួយជួយពន្លឿនការដោះស្រាយក្រោយពេលដែលនា ងជួបបញ្ហាកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ព្រោះបញ្ចូលលុយដាក់ទូរATMក៏ត្រូវជាប់គាំង។
ក្រោយជួបរឿងហេតុនេះក៏ស្រាប់តែនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ គេឃើញអ្នកនាង មាស សុវណ្ណរតនាបានបង្ហោះជាថ្មីដោយមានខ្លឹមសារថា «សប្បាយចិត្តណាស់ ថវិការបស់នាងខ្ញុំដែលបានដាក់ចូលម៉ាស៊ីនទូATMហើយត្រូវបានជាប់គាំងកាលពីយប់មិញ ឥឡូវបានចូលមកក្នុងគណនីរបស់នាងខ្ញុំវិញហើយ។
អ្នកនាងបន្តថា សូមអរគុណដល់ធនាគារដែលបានជួយពន្លឿននិងមានដំណោះស្រាយលឿនរហ័សទាន់ចិត្តមិនដល់២៤ម៉ោងជូនដល់អតិថិជននិងសូមអ រគុណបងស្រីម្នាក់….(ខាងធនាគារ)ដែលបង ស្រីបានទំនាក់ទំនងមកនាងខ្ញុំកាលពីម៉ោង៦និង ០៨ព្រឹកដោយគាត់ទើបតែបានមើលវីដេអូរបស់នាងខ្ញុំរួចហើយបានជួយពន្លឿននិងរកដំណោះ ស្រាយឆាប់រហ័សជូនមកនាងខ្ញុំក្នុងការសម្របសម្រួលបញ្ហាដែលកើតឡើងសូមអរគុណ…!។
អ្នកនាង មាស សុវណ្ណរតនា និយាយទៀតថា នាងសូមបញ្ជាក់ថា បើអត់មានតំណាងសាខាធនាគារ (ទឹកថ្លា)ក្រោមស្ពានអាកាសផ្សារដីហ៊ុយណាម្នាក់ធ្វើការសុំទោសនាងទេប៉ុន្មានថ្ងៃខាងមុខនេះក្រោយពេលនាងរួចរាល់ធុរៈការងាររួចរាល់នាងនិងទៅធនាគារដើម្បីធ្វើការបិតគណនីរបស់ខ្លួនទាំងអស់ឈប់ប្រើប្រាស់ជាងរៀងរហូត។
ខ្ញុំអត់បានគំរាមទេសូមបញ្ជាក់តែនាងខ្ញុំឈឺចាប់ខ្លាំង ហើយក៏មិនចង់យកភាពល្បីដោយការមានបញ្ហាជាមួយខាងធនាគារដែរនាងខ្ញុំចង់អោយខាងសាខាមានដំណោះស្រាយមានការទទួលខុសត្រូវមានរ បៀបទំនាក់ទំនងពន្យល់អតិថិជនដោយល្អទទួល យកបាននិងស្ដាប់ហេតុផលរបស់អតិថិជនផងអំពីបញ្ហារបស់គាត់ត្រូវការសូមអរគុណ។មាស សុវណ្ណ រតនា បន្ថែម៕
ដោយ ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ប្រភពមន្រ្តីព្រលាន៖ មានភ្ញៀវជិះពេញ សម្ពោធជើងហោះហើររបស់ Air Asia Cambodia ទៅសៀមរាប