Connect with us

សន្តិសុខសង្គម

ឆ្លង​ចរន្តអគ្គិសនី​ឆេះ អស់​កញ្ចុះ​៦​ក្នុង​ភោជនីយដ្ឋាន​ម្ហូប​ធម្មជាតិ

បានផុស

នៅ

ភ្នំពេញ ​៖ ភោ​ជនី​យ​ដ្ឋា​ន​មួយ​កន្លែង​មាន យីហោ ម្ហូប​ធម្មជាតិ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​នាំគ្នា​ជួប​ពន្លត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៤ ខែឧសភា​ ឆ្នាំ២០២៤ ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​មាន​ផ្សែង​លាយឡំ​និង​អណ្តាត​ភ្លើ​ង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី កញ្ចុះ​មួយ​ទៅ​កញ្ចុះ​មួយ​ភ្លាមៗ​នោះបាន​ប្រជាពលរដ្ឋ យក​បំពង់​ពន្លត់​អគ្គីភ័យ​ជួយ​បាញ់​ពន្លត់​ ប៉ុន្តែ​មិន​អាច​គ្រប់គ្រង​បាន​ដោយសារតែ​កញ្ចុះ​ត្រូវបាន​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​យ៉ាង​លឿន​។ ពេលនោះ​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ទំនាក់ទំនង​ទៅនឹង​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​និង រថយន្ត​ពន្លត់​អគ្គិភ័យ អង្គភាព​៧១១ កងពលតូច​លេខ​៧០ បានចេញ​រថយន្ត​ព្រម​គ្នា ដើម្បី​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ហេតុការណ៍​នេះ​មាន​ផល​លំបាក​ដោយសារតែ​ទីតាំង​នៃ​ការ​ឆាប់ឆេះ​មាន​ផ្លូវ​តូច​ចង្អៀត​ហើយ​និង​ស្ថានភាព​នៃ​ការ​ឆាប់ឆេះ​អណ្ដាតភ្លើង​ឆាបឆេះ​នៅ​កញ្ចុះ​នៅក្នុង​ហាង​ដោយ​មានការ​រាលដាល​យ៉ាង​ឆាប់រហ័ស​ប៉ុន្តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រក​របួស​និង​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​ជិតខាង​ឡើយ​។

ក្នុង​ប្រតិបត្តិការ​នេះ ​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹងថា​ ក្នុង​ភោ​ជនី​យ​ដ្ឋា​ន​ខាងលើ​គឺមាន​កញ្ចុះ​ចំនួន​០៩ និង​ត្រូវបាន​ឆាប់ឆេះ​អស់​ចំនួន​០៦​។ ចំពោះ​មូលហេតុ​នោះ​គឺ​៤​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស១,៥លាននាក់៖ សិក្ខាកាមសប្បាយចិត្តពេលបានចុះហាត់ការ

សន្តិសុខសង្គម៤៧ នាទី មុន

ឆ្លង​ចរន្តអគ្គិសនី​ឆេះ អស់​កញ្ចុះ​៦​ក្នុង​ភោជនីយដ្ឋាន​ម្ហូប​ធម្មជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ ប្រារព្ធពិធីបុណ្យឧទ្ទិសមហាកុសលជូន អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី  គម្រប់ខួប៤ឆ្នាំ 

កីឡា១ ម៉ោង មុន

អបអរសាទរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះជើង​ឯកលីគកំពូលកម្ពុជារដូវកាលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត បញ្ជុនយុវជន១.៥​លាន​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ដកស្រង់​ជំនាញ​ជាក់ស្តែង

Sokha Hotels

ព័ត៌មានពេញនិយម