ព័ត៌មានអន្ដរជាតិ
ទូរទស្សន៍ ថៃ ត្រៀមដាក់ដំណើរការអ្នកផ្សាយព័ត៌មាន AI មួយរូបទៀត (មានវីដេអូ)
បន្ទាប់ពីដាក់ដំណើរការពិធីការិនី AI ឈ្មោះ “Natcha” ឲ្យនិយាយព័ត៌មានកាលពីខែមុនមក ពេលនេះស្ថានីយទូរទស្សន៍ថៃ Nation TV បានបញ្ចេញពិធីករ AI មួយរូបទៀតមានឈ្មោះថា “Natrans” ដើម្បីសម្រួលទៅដល់ការផ្សាយព័ត៌មាន ២៤ ម៉ោង ។

បច្ចុប្បន្នពិធីការិនី AI ឈ្មោះ Natcha បានផ្សាយព័ត៌មានរួចទៅហើយនៅក្នុងកម្មវិធី Nation News Alert ដែលចាក់ផ្សាយជារៀងរាល់ថ្ងៃនៅវេលាម៉ោង ២:០៥ នាទីរសៀលដល់ម៉ោង ២:៥៥ នាទីរសៀល ខណៈពិធីករ AI ឈ្មោះ Natrans នឹងនាំយកព័ត៌មានថ្មីៗពីជុំវិញពិភពលោកមកផ្សាយជូនទស្សនិកជនក្នុងកម្មវិធី Nation World News ចាប់ពីថ្ងៃទី៧ ខែឧសភាតទៅ ។
កម្មវិធីនេះនឹងផ្សាយពីម៉ោង ៨:៣៥ យប់ដល់ម៉ោង ១០:២៥ នាទីយប់រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ និងពីម៉ោង ៨:១៥ នាទីយប់ដល់ម៉ោង ៩:៥៥ នាទីយប់នៅថ្ងៃចុងសប្ដាហ៍ ហើយពិធីករ Natrans នឹងផ្សាយព័ត៌មានថ្មីៗអំពីសេដ្ឋកិច្ច និងកីឡាជូនប្រិយមិត្តទស្សនាក្នុងកម្មវិធី Nation News Alert ។

ពាក់ព័ន្ធនឹងការដាក់ដំណើរការពិធីការិនី Natcha ឲ្យផ្សាយព័ត៌មានកាលពីខែមុននេះដែរ នាយកគ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍ Nation TV លោកស្រី Apirawee Pichayadecha បានលើកឡើងថា “ពិធីការិនី AI នឹងជួយសម្រួលដល់ការងាររបស់បុគ្គលិកជាមនុស្ស ធ្វើឲ្យពួកគេមានពេលវេលាច្រើនជាងមុន ដើម្បីផ្តោតលើការប្រមូល និងផ្ទៀងផ្ទាត់ព័ត៌មាន ហើយសេចក្ដីរាយការណ៍ពិធីករ និងពិធីការិនីទាំងពីរនឹងត្រូវបានអមដោយខ្លឹមសារព័ត៌មានស្វ័យប្រវត្តិ ដូច្នេះអ្នកទស្សនាមានអារម្មណ៍ថាដូចកំពុងស្តាប់មនុស្សពិតនិយាយផ្ទាល់” ។
គួរបញ្ជាក់ថា ចាប់តាំងពីការដាក់ដំណើរការលើកដំបូងនៃអ្នកនិយាយព័ត៌មានដែលប្រើបច្ចេកវិទ្យា AI បានទទួលមតិរិះទាំងវិជ្ជមាន និងអវិជ្ជមានពីអ្នកទស្សនា និងដៃគូអាជីវកម្ម ប៉ុន្តែយ៉ាងណាក៏ដោយ ស្ថានីយទូរទស្សន៍ Nation TV ក៏នៅតែបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តប្រើអ្នកនិយាយព័ត៌មាន AI ជាពិសេសតាមរយៈវីដេអូខល ៕
សូមទស្សនាវីដេអូ!
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ត្រាំ មានយុទ្ធសាស្ត្រពន្លត់ភ្លើងសង្គ្រាមនៅ អ៊ុយក្រែន តែសុំលាក់សិន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


