សេចក្ដីជូនដំណឹង
ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បើកការតាំងពិព័រណ៍ទេសចរណ៍លើកដំបូង ដើម្បីផ្តល់ជូននូវជើងហោះហើរជាច្រើនក្នុងតម្លៃដ៏អស្ចារ្យ សម្រាប់ជំរុញតម្រូវការទេសចរណ៍ ទូទាំងប្រទេស
កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នំា ២០២៤ កន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បានប្រកាសការដាក់ដំណើរការនៃការតាំងពិព័រណ៍ទេសចរណ៍ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ នេះតទៅ។ ព្រឹត្តិការណ៍នេះដែរ សន្យាថានឹងផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេសៗដែលមិនដែលមានពីមុនមក ទៅលើជើងហោះហើរទាំងក្នុង និងក្រៅស្រុក ដើម្បីផ្ដល់ឱកាសដល់ ប្រជាជនកម្ពុជាបានហោះហើរទៅកាន់គោលដៅក្នុងក្ដីស្រមៃរបស់ពួកគាត់ក្នុងតម្លៃដ៏សមរម្យបំផុត។

ពិព័រណ៍ទេសចរណ៍នេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីបង្កើនភាពទាក់ទាញ និងចំណាប់អារម្មណ៍ នៅក្នុងសហគមន៍ទេសចរណ៍ ព្រមទាំងជួយលើកស្ទួយដល់កំណើននៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ អ្នកចូលរួមមិនត្រឹមតែអាចរីករាយជាមួយនឹងការផ្ដល់ជូនជើងហោះហើរក្នុងតម្លៃពិសេសប៉ុណ្ណោះទេ តែថែមទាំងអាចចូលរួមលេងហ្គេមសប្បាយៗ ទស្សនាការសម្ដែងពិសេសៗ និងមានឱកាសឈ្នះរង្វាន់ជាទីគាប់ចិត្តជាច្រើនទៀតផង។
ដោយស្របតាមការប្ដេជ្ញារបស់ក្រុមហ៊ុន អ៊ែរ អេស៊ា ដើម្បីផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរក្នុងតម្លៃសមរម្យ ពិព័រណ៍ទេសចរណ៍នេះនឹងមាននូវប្រូម៉ូសិនពិសេសៗផ្ដាច់គេ* លើជើងហោះហើរក្នុងស្រុក ជាមួយនឹងតម្លៃចាប់ពី ២៧$ ក្នុងមួយជើង ទៅតំបន់ទេសចរណ៍សំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍ចង់ធ្វើដំណើរទៅក្រៅប្រទេស ជើងហោះហើរអន្ដរជាតិទៅកាន់ទីក្រុងកូឡាឡាំពួរ និងបាងកក នឹងមានផ្ដល់ជូននូវតម្លៃសំបុត្រហោះហើរត្រឹមតែ ៧៥$ ប៉ុណ្ណោះ ក្នុងមួយជើង ដែលស្ដែងឱ្យឃើញថា នេះជាឱកាសដ៏កម្រមានពីមុនមក សម្រាប់អ្នកទេសចរដែលចង់ស្វែងយល់ពីវប្បធម៌ និងរុក រកបទពិសោធថ្មីៗនៅក្រៅប្រទេស។
លោក ណម វិសុទ្ធ នាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា បានមានប្រសាសន៍ថា “ការរៀបចំពិព័រណ៍ទេសចរណ៍លើកដំបូងដែលមិនធ្លាប់មានរបស់យើងខ្ញុំនៅក្នុងរាជធានីភ្នំពេញនេះ នឹងផ្ដល់ជូននូវការបញ្ចុះតម្លៃ និងឱកាសដ៏ពិសេសដល់អតិថិជនដ៏មានតម្លៃរបស់យើងខ្ញុំ។ ព្រឹត្តិការណ៍នេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើងខ្ញុំ ក្នុងការផ្តល់ជូននូវបទពិសោធធ្វើដំណើរប្រកបដោយភាពងាយស្រួល និងក្នុងតម្លៃដ៏សមរម្យបំផុតសម្រាប់គ្រប់គ្នា។ មិនថាលោកអ្នកកំពុងស្វែងរកដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា ឬទៅកាន់គោលដៅដែលលោកអ្នកប្រាថ្នានៅក្រៅប្រទេសនោះទេ ពិព័រណ៍ទេសចរណ៍របស់យើងខ្ញុំនេះ ប្រៀបបានដូចជាលិខិតឆ្លងដែនមួយទៅកាន់តំបន់ទេសចរណ៍សំខាន់ៗដែលមិនអាចបំភ្លេចបានអ៊ីចឹង។”

“ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ ក្នុងការផ្តល់បទពិសោធធ្វើដំណើរក្នុងតម្លៃដ៏សមរម្យបំផុតនៅក្នុងតំបន់ អ៊ែរ អេស៊ា ប្ដេជ្ញាជំរុញវិស័យទេសចរណ៍ និងតភ្ជាប់លោកអ្នកទៅកាន់ប្រទេសដទៃទូទាំងអាស៊ាន។ ដោយមានការគាំទ្រពីដៃគូសហការណ៍ជាច្រើន យើងខ្ញុំជឿជាក់ថាការតាំងពិព័រណ៍ទេសចរណ៍ អ៊ែរ អេស៊ា នៅ. រាជធានីភ្នំពេញនេះនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំង។”
ក្រុមហ៊ុន អ៊ែរ អេស៊ា មានជើងហោះហើរទៅកាន់គោលដៅសំខាន់ៗចំនួន ៥ គឺប្រទេសកម្ពុជា កូឡាឡាំពួរ បាងកក និងហ្សាកាតា ដែលមានជើងហោះហើរចំនួន ៦៣ ដង ក្នុងមួយសប្ដាហ៍។ សម្រាប់ការហោះហើរក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍នេះមានជើងហោះហើរទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃផងដែរ។
*ការផ្តល់ជូនប្រូម៉ូសិននេះអាស្រ័យលើចំនួនមានក្នុងស្តុក និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕








-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


