ព័ត៌មានជាតិ
វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍
នាព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក មានការរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមិត្តភាព របស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់នាយទាហានជាន់ខ្ពស់ និងមន្ត្រីកម្ពុជា ដែលមានស្នាដៃល្អ ក្នុងការសហការ ជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា។
ពិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ តំណាងគណៈកម្មការជាតិជីករុករកការគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងលោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា តាមរយៈការរៀបចំពិធីនាថ្ងៃនេះគឺជាលើកទី៤ ក្នុងការបំពាក់គ្រឿងឥស្សរិយយស មេដាយ និងប័ណ្ណសរសើរ ជូនដល់នាយទាហាន មន្រ្តី និងអង្គភាពកម្ពុជា ។ ក្នុងថ្ងៃនេះដែរ ចំពោះគ្រឿងឥស្សរិយយស មិត្តភាព និងប័ណ្ណសរសើររបស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រគល់ជូនសរុប ៤៧០គ្រឿង តែជាក់ស្ដែងត្រូវប្រគល់ជូនដល់បុគ្គលចំនួន ៧៤គ្រឿង មានមន្រ្តីរាជការស៊ីវិលចំនួន ២៤រូប និងនាយទាហានជាន់ខ្ពស់ ចំនួន ៥០រូប ហើយក្រៅពីនេះគឺប្រគល់ជូនបន្តដល់អង្គភាពជំនាញពាក់ព័ន្ធធ្វើការបែងចែកទៅតាមអង្គភាពជំនាញរៀងខ្លួន។

នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល បក្ស និងក្រសួងការពារប្រទេសវៀតណាម ដែលបានផ្ដល់កិត្តិយសតាមរយៈការផ្ដល់នូវគ្រឿងឥស្សរិយយស ប័ណ្ណសរសើរ លិខិតសរសើរសម្រាប់អង្គភាព បុគ្គល ជូនដល់ភាគីកម្ពុជា ដែលមានស្នាដៃឆ្នើម ចូលរួមក្នុងការងារមនុស្សធម៌ សហការ ជីករុករក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនាសម័យសង្គ្រាមនៅកម្ពុជា។
សូមជម្រាបថា គិតចាប់តាំងពីឆ្នាំ២០០១-២០២៤ គណៈកម្មការថ្នាក់ជាតិទាំងពីរ កម្ពុជា-វៀតណាម បានអនុវត្តការងារជីករុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមជាផ្លូវការ ចំនួន ២០,៨៥២ សព ជូនរដ្ឋាភិបាលវៀតណាម និងក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាប្រពៃណីជាតិ។

សម្រាប់ភាគីកម្ពុជា បានកំពុងបន្ដលើកកម្ពស់ស្មារតីមនុស្សធម៌ ក្រោមកិច្ចសហប្រតិបត្តិការ រវាងអង្គភាព ស្ថាប័នសមត្ថកិច្ច និងនៅតាមភូមិសាស្រ្ដទាំង២៥ រាជធានី ខេត្ត ក្រុង បង្កលក្ខណៈងាយស្រួល នឹងផ្ដល់គ្រប់លទ្ធភាពដល់ក្រុមជំនាញទាំង ១១ ក្រុម របស់កងទ័ពប្រជាជនវៀតណាម បានបន្ដបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការជីករុករក ការគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ទទួលបានជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ថែមទៀត ស្របតាមលក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការថ្នាក់ជាតិនៃភាគីទំាងពីរកម្ពុជា-វៀតណាម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


