Connect with us

សន្តិសុខសង្គម

ក្រសួង​ការងារ ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​លើក​ទី​១៩​ក្រោម​ប្រធានបទ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែឧសភា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​២៨ មេសា ក្រោម​ប្រធានបទ “​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​”​ដែល​ធ្វើឡើង​នៅក្នុង​ក្រុមហ៊ុន ថូ​ភេ​ក អេ​ឡិ​ក​ទ្រិ​កឯ​.​ក ឯ​ខេត្តពោធិ៍សាត់​ដោយមាន​ការចូលរួម​ពី​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ តំណាង​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) តំណាង​ភាគី​និយោជក និង​តំណាង​ភាគី​សហជីព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងនោះ​លោក​រដ្ឋមន្ត្រី បាន​ពន្យល់ និង​រំលឹក​ពី​សារសំខាន់​នៃ​ការ​ប្រារ​ព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​ដែលជា​យន្តការ​អន្តរជាតិ​ដើម្បី​រំលឹក​ដល់​កម្មករនិយោជិត​ដែល​បាន​បាត់បង់​ជីវិត រងគ្រោះថ្នាក់​ដោយ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​នៅ​កន្លែងធ្វើការ និង​ដើម្បី​លើកកម្ពស់​ការងារ​សម​រម្យ​ប្រកបដោយ​សុវត្ថិភាព និង​សុខភាព​ការងារ​។

លោក​រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ទៅកាន់​អង្គពិធី​ដែរ​ថា ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​រយៈពេល​១៩​លើក​មកហើយ​ដែលជា​ការបញ្ជាក់​ពី​ជំហរ និង​ការ​ប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​លើ​ការ​គិតគូរ​ជា​អាទិភាព​លើ​សុវត្ថិភាព និង​សុខភាព​ការងារ​របស់​កម្មករ​និយោជិក។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន​បន្ត និង​ខិតខំ​វិនិយោគ​បន្ថែម​លើ​បច្ចេកវិទ្យា​ថ្មីៗ​នៅតាម​រោងចក្រ​សហគ្រាស​ដែល​មិន​បង្ក​ផលប៉ះពាល់​ដល់​បរិយាកាស​ក្នុងពេល​បំពេញការងារ​របស់​ក​ម្មករ​និយោជិក ក៏ដូចជា​ការបន្ត​អនុវត្ត​ឱ្យបាន​ល្អ​បំផុត​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ស្តីពី​សុវត្ថិភាព​នៅ​កន្លែង​ការងារ​ដែល​ក្រសួង​ការងារ និង​បណ្តុះ​បណ្ត​ល​វិជ្ជាជីវៈ​បាន​ណែនាំ​ដើម្បី​សុវត្ថិភាព​ការងារ​ដល់ក​ម្មករ​។

បន្ថែម​ពី​នេះ រោងចក្រ​សហគ្រាស​ត្រូវ​តែមាន​ក្រុមគ្រូពេទ្យ​ការងារ​ដើម្បី​អាច​ពិនិត្យមើល​លើ​ស្ថានភាព​សុខភាព​ជាក់ស្តែង​របស់​កម្មករ​ផង និង​ដើម្បី​ត្រៀម​សង្គ្រោះ​បឋម​ពេល​មាន​បញ្ហា​សុខភាព​ណាមួយ​ផងដែរ​ដែល​ជា​ផ្នែក​មួយ​នៃ​ស្តង់ដារ​សុវត្ថិភាព​ការងារ​។ ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ហេង សួរ បាន​គូសបញ្ជាក់ថា ការបង្កើតបាន​នូវ​សុខ​សុវត្ថិភាព​ដែលមាន​លក្ខណៈ​ស្តង់ដារ​នៅតាម​រោងចក្រ​សហគ្រាស នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងពិត​ប្រាកដ​ជូន​ទាំង​កម្មករនិយោជិត និង​និយោជក​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​ដែលជា​ក្តី​ប្រាថ្នា​ចង់បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

ធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ហុងកុង ជួបខែមេសាក្តៅបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ១៤០ឆ្នាំ

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាលស្នើគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនធ្វើទំនើបកម្មលើកម្មវិធីសិក្សាឱ្យស្របតាមនិយាមស្តង់ដា

ព័ត៌មានជាតិ៣៣ នាទី មុន

រដ្ឋមន្ត្រីការងារតម្រូវឲ្យរោងចក្រសហគ្រាសត្រូវមានគ្រូពេទ្យជាប្រចាំត្រៀមសង្គ្រោះបឋមពេលកម្មករមានបញ្ហាសុខភាព

សន្តិសុខសង្គម៩ ម៉ោង មុន

ក្រសួង​ការងារ ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​លើក​ទី​១៩​ក្រោម​ប្រធានបទ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ

Sokha Hotels

ព័ត៌មានពេញនិយម