ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៣១ សាងសង់សម្រេចមុនផែនការមួយឆ្នាំ មន្រ្តីធានាមានស្តង់ដាគុណភាពខ្ពស់
គម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ បើគ្មានការប្រែប្រួលទេនឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ នេះបើតាមការអះអាងពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ខណៈចុះពិនិត្យដំណើរការស្ថាបនាផ្លូវជាតិលេខ ៣១ ពីបែកគូស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣។

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងផ្លូវជាតិលេខ ៣១ បានឲ្យដឹងថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនាឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹងរៀបចំបែបបទប្រគល់ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២៤ ពោលមានន័យថាបញ្ចប់មុនកិច្ចសន្យា រយៈពេល ១ ឆ្នាំ។
លោកថា មន្ត្រីបច្ចេកទេសពាក់ព័ន្ធ ភាគីក្រុមហ៊ុនសាងសង់ CRBC ព្រមទាំងក្រុមហ៊ុនត្រួតពិនិត្យលក្ខណ:បច្ចេកទេស WACC តែងតែយកចិត្តទុកដាក់និងពិនិត្យជាក់ស្តែងលើវឌ្ឍនភាពការងារដូចជា ការកាយដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់លូបង្ហូរទឹកកាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និងបន្ថែមដែកក្បាំង guard rail ការពារលូប្រអប់ ដោយលទ្ធផលការងារជារួមគិតត្រឹមថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ សម្រេចបាន ៧៨,៤៣%។




គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣ គ.ម (ចាប់ពីបែកគូសចំណុចប្រសព្វផ្លូវជាតិលេខ ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ ៣៣) បានលេចចេញវឌ្ឍនភាពជាមោទនភាព។
បើតាមលោក ខាន់ ម៉ាណេរ ការចុះពិនិត្យជាប្រចាំធ្វើឡើង ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


