សន្តិសុខសង្គម
ភ្លើងឆេះព្រៃលិចទឹក និងព្រៃត្រែង៣កន្លែងក្នុងតំបន់៣ អស់៣៦ហិកតា
ភ្លើងឆេះព្រៃលិចទឹក និងព្រៃត្រែងចំនួន ៣កន្លែង ដីតំបន់៣ នៅក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជល់គិរីអស់៣៦ហិកតា នេះបើយោងតាមរបាយការណ៍របស់ក្រុមការងារចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរីដែលបានចុះត្រួតពិនិត្យនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

ក្រុមការងារចម្រុះបានឲ្យដឹងថា ការចុះត្រួតពិនិត្យភ្លើងឆេះព្រៃនៅចំណុចខាងលើនេះដឹកនាំដោយលោក ម៉េង ហួតអភិបាលរងស្រុក នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគីរី ដោយមានការចូលរួមពីមន្ត្រីជំនាញជលផល មន្ត្រីនគរបាលស្រុក មន្ត្រីកងរាជអាវុធហត្ថស្រុក អាជ្ញាធរឃុំពាមឆ្កោក សហគមន៍នេសាទនៅក្នុងមូលដ្ឋានផងដែរ សរុបមាន ចំនួន៨នាក់។
លទ្ធផលនៃការចុះត្រួតពិនិត្យឃើញនៅចំណុចទី១ ព្រែកក្បាលក្របីត្រើយខាងកើតត្រូវភ្លើងឆេះព្រៃអស់ប្រមាណ ១៥ ហិកតា។ ចំណុចទី២ ព្រែកតូចខាងកើតត្រូវភ្លើងឆេះព្រៃអស់ប្រមាណ ១៧ ហិកតា។ ចំណុចទី៣ ព្រែកតូចខាងលិចត្រូវភ្លើងឆេះព្រៃអស់ប្រមាណ ៤ ហិកតា។ សរុបទាំង៣កន្លែងនេះ ពិតជាត្រូវភ្លើងឆេះព្រៃលិចទឹក និងព្រៃត្រែងក្នុងតំបន់៣ អស់ប្រមាណ ៣៦ ហិកតា។

រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលស្រុកជលគីរី និងអាជ្ញាធរភូមិឃុំសូមអំពាវនាវដល់ប្រជាពលរដ្ឋប្រជានេសាទទាំងអស់នៅក្នុងមូលដ្ឋានសូមជួយថែរក្សាការពារព្រៃលិចទឹកកុំឲ្យភ្លើងឆេះ ដូចជាកុំចោលភ្លើងបារីក្នុងព្រៃ ពេលដាំបាយក្នុងព្រៃ ត្រូវពន្លត់ភ្លើងឲ្យអស់ ការយកឃ្មុំក្នុងព្រៃក៏ត្រូវប្រយ័ត្នកុំឱ្យភ្លើងឆេះព្រៃ ដែលនាំឲ្យខូចខាតបាត់បង់ជំរកត្រីពងកូន ក៏ដូចជាព្រៃ លិចទឹក ដែលមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅរបស់យើងទាំងអស់គ្នា។ បើឃើញមានភ្លើងឆេះព្រៃត្រូវរា យការណ៍ជាបន្ទាន់ដល់អាជ្ញាធរដែលមានដើម្បីមានវិធានការពន្លត់ភ្លើងព្រៃឲ្យបានទាន់ពេលវេលា៕
អត្ថបទ៖ ឈៀងថារិទ្ធ


-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា១ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


