សេចក្ដីជូនដំណឹង
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!
(ភ្នំពេញ) ថ្ងៃទី 30 ខែមេសា ឆ្នាំ 2024៖ អតិថិជនរូបណាខ្លះដែលមិនទាន់បានជាវ កំពូលស្មាតហ្វូន Galaxy S24 Series? ប្រញាប់រួស់រាន់ឡើងណ៎ា! រង្វាន់សរុបរហូតដល់ 168 រង្វាន់ពីកម្មវិធីរង្វាន់ធំអស្ចារ្យ Galaxy S24 MEGA WIN កំពុងរង់ចាំ អតិថិជនជាទីស្រលាញ់ទាំងអស់គ្នា!

នេះជាសប្ដាហ៍ទី 2 ហើយនៃកម្មវីធី Galaxy S24 MEGA WIN ពីសាមសុង បានធ្វើការផ្ដល់រង្វាន់ដ៏អស្ចារ្យដល់អតិថិជនទូទាំងប្រទេសដែលបានជាវនូវកំពូលស្មាតហ្វូន Galaxy S24 Series ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 31 ឧសភា ឆ្នាំ2024 នឹងមានឱកាសឈ្នះមហារង្វាន់យ៉ាងច្រើនពីសាមសុង។
កាន់តែរំជួលចិត្ត រំជួលបេះដូង ព្រោះក្នុងសប្ដាហ៍នេះយើងបានរកឃើញអតិថិជនមហាហេង មហាសំណាងចំនួន 22 រូប ទៀតហើយ! ដូច្នេះ អតិថិជនដែលពុំទាន់បានរកជាវកំពូលស្មាតហ្វូន Galaxy S24 Series ស្រូតៗឡើងណ៎ា! ព្រោះស្មាតហ្វូន ដែលបំពាក់នូវបច្ចេកវិទ្យា AI ដ៏ទំនើប និងមានសមត្ថភាពអស្ចារ្យបែបនេះ ថែមទាំងមានឱកាសឈ្នះមហារង្វាន់ធំជាច្រើនទៀត មិនងាយរកបាននោះទេ!

សូមបញ្ជាក់ថា រាល់ការប្រគល់ និងចាប់រង្វាន់ជូនអតិថិជនមហាហេងទាំងអស់នឹង ធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ក្នុងកម្មវិធីប្រគំតន្ត្រី KISS Concert រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង 11:00 នាទី ព្រឹក ដល់ ម៉ោង 1:00 នាទី រសៀល!
អតិថិជនដែលមានសំណាងឈ្នះ រង្វាន់ធំម៉ូតូ Honda Beat ស៊េរីថ្មី ឆ្នាំ2024 ចំនួន 01 រង្វាន់ បានសម្ដែងនូវអារម្មណ៍ពិតដោយក្ដីរំភើបថា “ខ្ញុំសប្បាយចិត្ត អរចង់ហោះហើយ ព្រោះមិននឹកស្មានថាមានសំណាងឈ្នះរង្វាន់ធំពីក្រុមហ៊ុន សាមសុង បែបនេះទេ។ ឈ្នះពិតៗ ចែករង្វាន់ពិតៗ តែម្តងចាស!”


ឆ្លៀតក្នុងឱកាសនេះដែរ ពីកម្មវិធីរង្វាន់ដ៏ធំអស្ចារ្យ Galaxy S24 MEGA WIN ក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ដេប៉ូចែកចាយ តូចធំ តំណាងចែកចាយផ្លូវការទាំងអស់ និងអតិថិជនដែលបានគាំទ្រ ស្រលាញ់ពេញចិត្ត និងតែងតែជឿជាក់លើគ្រប់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន សាមសុង តាំងពីដើមរហូតមកដល់ពេលនេះ!
*ខាងក្រោមនេះជាឈ្មោះអតិថិជនមហាហេង មហាសំណាងដែលបានឈ្នះរង្វាន់ធំម៉ូតូ Honda Beat ស៊េរីថ្មី ឆ្នាំ2024 ចំនួន 01 រង្វាន់, ទូរទស្សន៍ Samsung 55inch” ចំនួន 6 រង្វាន់, ទូរស័ព្ទ Galaxy A15 ចំនួន 5 រង្វាន់, នាឡិកាដៃឆ្លាតវៃ Galaxy Fit3 ចំនួន 10 រង្វាន់ ដែលមានចំនួនសរុប 22 រង្វាន់ក្នុងសប្ដាហ៍ទី 02 មានរាយនាមដូចខាងក្រោម៖

អ្នកឈ្នះរង្វាន់ទាំងអស់ត្រូវមកទទួលរង្វាន់ដោយខ្លួនឯងផ្ទាល់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោត លេខទូរស័ព្ទ និងទូរស័ព្ទដែលបានជាវដើម្បីធ្វើការផ្ទៀងផ្ទាត់។
សូមរក្សាសិទ្ធិបដិសេធមិនប្រគល់រង្វាន់ ក្នុងករណីមិនមានឯកសារគ្រប់គ្រាន់ ហើយរង្វាន់នោះនឹងលើកយកទៅចាប់បន្ថែមក្នុងសប្តាហ៍បន្ទាប់។
បញ្ជាក់៖ ការចាប់ឆ្នោតលើកទី03 នឹងធ្វើឡើងនៅថ្ងៃទី 03 ខែឧសភា ឆ្នាំ 2024 ខាងមុខនេះ!! ឱ្យលឿនឡើង…! កុំឱ្យឱកាសល្អដ៏រំជើបរំជួលនេះកន្លងផុតទៅឱ្យសោះ…!!
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែក ចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅ កាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


