ព័ត៌មានជាតិ
សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?
ហេតុអ្វីបានពួកអ្នកមកវាយប្រហារប្រពន្ធ ហ៊ុន ម៉ាណែត ដែលជាកូនប្រសារខ្ញុំទៅវិញឬ មកពីល្ងង់? នេះគឺជាសំណេរចោទសួរទៅកាន់ វិទ្យុដែលផ្សាយជាភាសាខ្មែរ ដែលសម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៤នេះ។ សម្ដេចតេជោ បានចោទសួរយ៉ាងដូច្នេះ បន្ទាប់ពីវិទ្យុដែលផ្សាយនៅលើដីបរទេសមួយនេះ បានចោទប្រកាន់ថា លោក គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានយកប្រាក់សូកប៉ាន់ ភរិយារបស់សម្ដេចធិបតី ជាថ្នូរដើម្បីពន្យាពេលចូលនិវត្តន៍រហូតដល់ឆ្នាំ២០២៨។

ឆ្លើយតបនឹងការប្រឌិតព័ត៌មានរបស់វិទ្យុ បរទេសនិយាយភាសាខ្មែរ The Cambodia Daily សម្ដេចតេជោ បានអះអាងថា ដើមឡើយសម្ដេច បានសម្រេចឱ្យ លោក គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចូលនិវត្តន៍ពីការងារមន្ត្រីរាជការ នៅត្រឹមឆ្នាំ២០២៥ ប៉ុន្តែលោក អូន ព័ន្ធមុនីរ័ត្ន បានស្នើរសុំឱ្យសម្ដេច បន្តឱ្យលោក គុណ ញឹម បានបន្តការងារដល់ដំណាច់ឆ្នាំ២០២៨ ព្រោះលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានពិនិត្យឃើញថា លោក គុណ ញឹម មានគុណសម្បត្តិ និងដោយសារមានភាពចាំបាច់នៃកំណែទម្រង់គយ ទើបសម្ដេច ឯកភាពតាមសំណើរ ដោយអនុញ្ញាតឱ្យលោក គុណ ញឹម បន្តការងាររហូតដល់ដំណាច់ឆ្នាំ២០២៨។
សម្ដេចតេជោ សរសេរដូច្នេះ «មុនដំបូងខ្ញុំសម្រេចឲ្យចូលនិវត្តន៍ត្រឹមឆ្នាំ២០២៥ តែក្រោយមកតាមសំណើរ ឯកឧត្តមអូន ពន្ធមុនីរត្ឋ័ និងពិនិត្យលើភាពចាំបាច់នៃកំណែទម្រង់គយនិង គុណសម្បត្តិរបស់សាមីខ្លួនខ្ញុំបាន សម្រេចឲ្យឯកឧត្តមគុណ ញឹមចូលនិវត្តន៍នៅឆ្នាំ២០២៨»។

សម្ដេច ហ៊ុន សែន បានឱ្យដឹងដែរ បន្ថែមលើនោះ សម្ដេចក៏បានសម្រេចឱ្យអគ្គនាយករងពីររូបទៀតបានចូលនិវត្តន៍នៅឆ្នាំ២០២៨ផងដែរ ដើម្បីក្លាយជាក្រុមដឹកនាំបន្តកំណែទម្រង់គយប្រកបដោយជោគជ័យ។
ឆ្លើយតប នឹងការប្រឌិតព័ត៌មាន បានភ្ជាប់នូវឯកសារចំនួន ដើម្បីឱ្យក្រុមវិទ្យុដែលផ្សាយចេញពីបរទេស មើលឲ្យឈប់ល្ងង់។ សម្ដេច ក៏បានបញ្ជាឱ្យអ្នកទាំងនោះ ពាក់វ៉ែនតាមើលផង ប្រសិនភ្នែកមិនល្អជៀសវាងមើលច្រឡំថ្ងៃខែឆ្នាំ។ សម្ដេច ក៏បានបញ្ជាក់ថា ចំណែកវីដេអូជាដំណាក់ទីមួយដែលសម្ដេចលើកឡើង មិនអាចយកមកជំនួសឯកសារបានឡើយ៕
ខាងក្រោមនេះ ជាឯកសារភ្ចាប់ជុំវិញ ការស្នើរសុំពន្យាពេលឱ្យ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានបន្តការងាររហូតដល់ដំណាច់ឆ្នាំ២០២៨៖




-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


