កីឡា
អបអរសាទរ! ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្រុមដំបូងគេដែលបានឈ្នះជើងឯក២ក្នុងមួយរដូវកាលសម្រាប់រយៈពេល១៦ឆ្នាំចុងក្រោយនេះ បន្ទាប់ពីនាំមុខពិន្ទុដាច់គូប្រជែងភ្នំពេញក្រោនរដូវដល់៨ពិន្ទុសម្រាប់លីគកំពូលកម្ពុជារដូវកាលនេះ។

ការប្រកួតវគ្គ៤ក្រុមចុងក្រោយដែលត្រូវជាសប្តាហ៍ទី២៨ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បឹងកេត ដោយលទ្ធផល ៤-១ នៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង ខណៈ ភ្នំពេញក្រោន បានចាញ់ វិសាខា ដោយលទ្ធផល ០-២ ក្នុងផ្ទះរបស់ខ្លួន ដូច្នេះព្រះខ័នរាជស្វាយរៀងបានក្លាយជាម្ចាស់ជើងឯកខេមបូឌានបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ ទោះបីជានៅសល់២ប្រកួតទៀត ពីព្រោះគិតត្រឹមពេលនេះ ព្រះខ័នរាជស្វាយរៀងមាន៧២ពិន្ទុ ខណៈភ្នំពេញក្រោនមានតែ៦៤ពិន្ទុដែលអស់ឱកាសហើយ។

ដូច្នេះព្រះខ័នរាជស្វាយរៀងបានក្លាយជាក្រុមដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជារយៈពេល១៦ឆ្នាំចុងក្រោយសម្រាប់ការឈ្នះពានរង្វាន់ធំ២ក្នុងមួយរដូវកាល បន្ទាប់ពីបានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ កាលពីថ្ងៃទី២៨ ខែមេសា៕














អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


