ជីវិតកម្សាន្ដ
ត្រឹមរូបថត អ្នកគាំទ្រជឿថា Lisa កំពុងបញ្ជាក់ទំនាក់ទំនងជាមួយកូនប្រុសមហាសេដ្ឋី Arnault
Lisa តារាស្រីនៃក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink បានចែករំលែករូបថតពីទីតាំងដែលនាងត្រូវបានគេរាយការណ៍ថា បានឃើញជាមួយ Frédéric កូនប្រុសរបស់មហាសេដ្ឋី Bernard Arnault ដែលបង្កឲ្យមានការរំពឹងទុកថា នាងបានបញ្ជាក់ច្បាស់អំពីទំនាក់ទំនងរបស់ពួកគេ។

សមាជិកក្រុម Blackpink បានបង្ហោះរូបភាពរបស់នាងនៅលើ Instagram កាលពីថ្ងៃពុធ ដែលថតនៅសារមន្ទីរ Rodin ទីក្រុងប៉ារីស និងភោជនីយដ្ឋានមួយនៅក្នុងទីក្រុងតែមួយ។ មុនពេលនាងបង្ហោះរូបភាពរបស់នាងជាមួយ Frédéric នៅកន្លែងទាំងនេះត្រូវបានចែកចាយរួចហើយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងទទួលបានការចាប់អារម្មណ៍។
អាស្រ័យហេតុនេះ មនុស្សជាច្រើនជឿថា ទង្វើរបស់ Lisa ក្នុងការបង្ហោះរូបថតទាំងនេះ បានបញ្ជាក់ពីពេលវេលារបស់នាង និងFrédéric ដែលបានចំណាយពេលជាមួយគ្នា និងការរំពឹងទុកទាក់ទងនឹងទំនាក់ទំនងស្នេហារបស់ពួកគេជាសាធារណៈថែមទៀតផង។

លើសពីនេះទៀតដែរ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិថា រឿងស្នេហារបស់ពួកគេពិតជាពិតមែន។ ពីដំបូងម្នាក់ៗគ្រាន់តែគិតថាវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះនាងបានបង្ហោះរូបថតនៅកន្លែងដែលនាងឃើញជាមួយ Frédéric សូមអបអរសាទរ Lisa ។
ថ្វីបើយ៉ាងណា ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងជិតស្និទ្ធរបស់ Lisa ជាមួយ Frédéric បានកើតឡើងបន្ទាប់ពីកូនសេដ្ធីរូបនេះបានចាប់ផ្តើមតាមដាននាងនៅលើ Instagram ក្នុងឆ្នាំ ២០២២ ហើយបានភ្ជាប់ពាក្យជាបន្តបន្ទាប់ជាមួយនឹងការបង្ហោះរបស់នាង។ មកទល់នឹងពេលនេះ ក្នុងចំណោមអ្នកទាំងពីរ មិនទាន់បានបញ្ចេញមតិជាសាធារណៈ លើពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងរបស់ពួកគេនោះទេ។

ទោះជាយ៉ាងណាក៏ដោយ Lisa ត្រូវបានគេប្រទះឃើញជាញឹកញាប់ជាមួយ Frédéric នៅក្នុងប្រទេសផ្សេងៗ ពេញមួយឆ្នាំ ២០២៣ និងរហូតដល់ឆ្នាំបច្ចុប្បន្ននេះ។ ប៉ុន្តែអ្នកទាំងពីរ ពុំទាន់ចេញមុខបកស្រាយលម្អិតពាក់ព័ន្ធនឹងរឿងទំនាក់ទំនងនេះនូវឡើយទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jang Ki Yong ធ្វើដាក់ Song Hye Kyo យ៉ាងផ្អែមល្ហែម ខណៈ Song Joong Ki មិនដែលធ្វើឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


