ព័ត៌មានជាតិ
បាញ់ប្រហារ ក្នុងមជ្ឈមណ្ឌល កោះពេជ្រ បណ្តាលឲ្យមនុស្សម្នាក់ រងរបួស
រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវរងរបួស ក្នុងអំពើបាញ់ប្រហារ ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបាញ់ជាច្រើនគ្រាប់ បង្កអោយមានការភ្ញាក់ផ្អើល នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ២០ និង៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។
ជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ដោយមានវ័យប្រមាណ៣០ឆ្នាំ បើករថយន្តមួយគ្រឿង ម៉ាកតូយូតា ព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AY – 3468។
តាមប្រភពព័ត៌មានបឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះបើករថយន្តតែម្នាក់ឯង តាមបណ្តោយផ្លូវក្នុងមជ្ឈមណ្ឌលកោះពេជ្រ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកព្រូសដូចគ្នា បានបើកមកបង្កគ្រោះថ្នាក់ចរាចរណ៍តិចតួច ហើយភាគីម្ចាស់រថយន្តទាំង២ ក៏ចុះនិយាយគ្នា ។ ប្រភពបន្តថា ទំនងដោយការនិយាយមិនចុះសម្រុងគ្នា ភាគីម្ខាង បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះ រួចធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ទៅលើភាគីម្ខាងទៀត បណ្តាលអោយរងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើង បានឡើងជិះរថយន្តរត់គេចពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។

ភ្លាមៗ បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ នឹងទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយឲ្យទៅទទួលយកជនរងគ្រោះ ដើម្បីសង្គ្រោះ នៅមន្ទីរពេទ្យ។ ដោយឡែក រថយន្តជនរងគ្រោះ សមត្ថកិច្ចសម្រេចយកទៅរក្សាទុកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន។
យ៉ាងណាមិញ ជុំវិញករណីនេះ គេនៅពុំទាន់ដឹងច្បាស់ថា ជាអំពើបាញ់ប្រហារ ដែលកកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាគំនុំ ឬជាការផ្តើមចេញមូលហេតុអ្វីឲ្យពិតប្រាកដឡើយ ខណៈមិនទាន់មានការអះអាងបញ្ជាក់ច្បាស់លាស់ ពីនគរបាលជំនាញ៕
ដោយ ៖ លីហេង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



