សន្តិសុខសង្គម
ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន ចេញមុខថ្កោលទោសដាច់អហង្ការចំពោះជនជាតិចិនមួយក្រុមដែលប្រើប្រាស់កាំភ្លើងបាញ់បោះនៅអគារមួយកន្លែងទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងស្នើឱ្យសមត្ថកិច្ចកម្ពុជាផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរចំពោះជនបង្កហេតុ។

លោក វ៉ាង វិនពីន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានសរសេរថ្កោលទោសដាច់អហង្កា និងស្នើសមត្ថកិច្ចកម្ពុជាដូច្នេះ៖« នារសៀលថ្ងៃទី១៤ ខែកុម្ភៈ មានការផ្ទុះករណីបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យើងខ្ញុំសូមថ្កោលទោសដល់ជនបង្កហេតុជាខ្លាំង! និងសូមគាំទ្រដល់សមត្ថកិច្ចកម្ពុជាក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ! »។

គួរឱ្យដឹងថា នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន១គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតភូមិក្បាលដំរីកាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ សំដៅរកគូជម្លោះ ដោយមិនឃើញក៏បានផ្ទុះអាវុធចំនួន១គ្រាប់ ។

សន្តិសុខនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្រុមជនសង្ស័យខាងលើ សម្រុកចូលមក ដោយកាន់អាវុធវែងចំនួន២ដើម ទំនងរកគូជម្លោះតែរកមិនឃើញ ក៏ខឹងបានបាញ់ចំនួន១គ្រាប់បង្កការភ្ញាក់ផ្អើលតែម្តង។ ក្រោយបង្កបញ្ហារួចជនសង្ស័យ បានយករថយន្តធ្វើសកម្មភាព រួមនឹងអាវុធ ប្លុងចោលនៅក្បែរកន្លែងកើតហេតុ ក្រោយមកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមជំនាញ រហូតឃាត់បានជនសង្ស័យបានចំនួនម្នាក់ បន្ទាប់ពីកើតហេតុបានប៉ុន្មានម៉ោង ។

ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយគេក៏មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះដែរ។
ភ្លាមៗក្រោយកើតមានករណីនេះ នគរបាលជំនាញ បានស្រាវជ្រាវឃាត់ជនសង្ស័យបានម្នាក់ ហើយក្នុងចំណោមជនបង្កសរុប និងរកឃើញអាវុធAK47 ចំនួន២ដើម រថយន្តចំនួន២គ្រឿងមកកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ។

យ៉ាងណា តាមព័ត៌មានចុងក្រោយបង្អស់ នៅព្រលប់ថ្ងៃដដែល កម្លាំងនគរបាល សហការគ្នាស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនភាគីបង្កបញ្ហាផ្ទុះអាវុធចំនួន២នាក់ នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកបើកបររថយន្តដឹកជនជាតិចិនទាំង២នេះចេញពីភ្នំពេញ ទៅកាន់ខេត្តបន្ទាយមានជ័យ ប្រុងរត់ឆ្លងដែនទៅកាន់ប្រទេសថៃ។

បច្ចុប្បន្ន សមត្ថកិច្ចឃាត់ខ្លួន បានជនជាតិចិន៣នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធនៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ជនជាតិចិន ដែលឃាត់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ និងត្រូវបញ្ជូនមករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ