ចរាចរណ៍
គ្រោះថ្នាក់់ចរាចររវាងរថយន្ដស៊េរីទំនើបជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់
បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅពេទ្យដើម្បីសង្គ្រោះជីវិតភ្លាមៗ ដោយសារតែបើកម៉ូតូបុកជាមួយរថយន្តស៊េរីទំនើបដែលបើកបរដោយជនជាតិចិន។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចខាងមុខព្រះបរមរាជវាំងតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដែលឃើញហេតុការណ៍គ្រោះថ្នាក់នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញម៉ូតូម៉ាកស្កូពីពណ៌ស ពាក់ស្លាកលេខតាកែវ1T 0477 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងមកជើងចំណែករថយន្តម៉ាកឡង់គ្រីស័រស៊េរីទំនើបពាក់ស្លាកលេខភ្នំពេញ2BO 7007ដែលបើកបរដោយជនជាតិចិនបានធ្វើដំណើរពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុម៉ូតូបើកលឿនពេក ក៏បានទៅបុករថយន្តពេញទំហឹងបណ្ដាលឲ្យដួលរងរបួសធ្ងន់តែម្ដងហើយភ្លៀងនៅតែក៏ត្រូវបានរថយន្តសាមុយពេទ្យឯកជនមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យចំណែករថយន្តនិងម៉ូតូនៅកន្លែងកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកគ្រប់គ្រងកន្លែងកើតហេតុហើយបោះដៃហៅសមត្ថកិច្ចផ្នែកជំនាញចរាចររាជធានីភ្នំពេញចុះមកយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយតាមនិតិវិធី៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


