Connect with us

សន្តិសុខសង្គម

ប្រជាពលរដ្ឋ មានការព្រួយបារម្ភ ពីករណីសត្វស្វាវត្តភ្នំទាំងហ្វូង ដើរអុកឡុកផ្ទះរបស់ពួកគាត់

បានផុស

នៅ

ជារៀងរាល់ថ្ងៃនេះ គេសង្កេតឃើញថា សត្វស្វាវត្តភ្នំជាច្រើនក្បាល បានកើតកូនកើតចៅទាំងហ្វូង បានដើរអុកឡុកផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់ដែលអ្នករស់នៅជិតខាង ម្តុំបរិវេណវត្តភ្នំ មានការរំខានពីការរស់នៅយ៉ាងខ្លាំង ពីសំណាកក្រុមសត្វស្វាទាំងនោះ។

បើតាមអ៊ុំស្រីម្នាក់ ឈ្មោះ ថាវរី អាយុជាង ៥០ឆ្នាំ រស់នៅម្តុំខាងកើតសណ្ឋាគារកាសា ស្ថិតខាងជើងបរិវេណវត្តភ្នំ រួមជាប្រជាពលរដ្ឋផ្សេងទៀត បានលើកឡើងថា សត្វស្វាវត្តភ្នំសព្វនេះ បានកើតកូនកើតចៅទាំងហ្វូង បានដើរតាមខ្សែងភ្លើង ចូលតាមផ្ទះប្រប្រជាពលរដ្ឋរកចំណីស៊ី។ មិនតែប៉ុណ្ណោះសត្វស្វាទាំងនោះ បានអុកឡុកដូចជាលួចយករបសរបផ្សេងៗ ដែលទុកដាក់ក្នុងផ្ទះ មានមានសំពត់ខោអាវ រួមទាំងទូរស័ព្ទជាដើម ឲ្យតែទុកប្រហែសភ្លេចខ្លួន គឺសត្វស្វាទាំងនោះ ពាំយកចោលអស់មិនខាន។

ប្រជាពលរដ្ឋ បានបន្តទៀតថា អ្វីដែលធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភយ៉ាងខ្លាំងនោះ គឺខ្លាចសត្វស្វាធំៗ ស្វាមេស្វាប៉ាខាំមនុស្ស ឬកូនចៅរបស់គាត់ ព្រោះអីកន្លងមក ក៏មានអ្នករងរបួស ដោយសត្វស្វាទាំងនោះខាំផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋដែលរងការរំខាន ពីសត្វស្វាទាំងនោះ បាននាំគ្នាទទូចស្នើរសុំឲ្យអាជ្ញាធរខណ្ឌដូនពេញ គួរមានវិធានការចាប់សត្វស្វាទាំងនោះ យកទៅលែងកន្លែងអភិរក្សសត្វ ដូចជាសួនសត្វភ្នំតាម៉ៅ ឬក៏កន្លែងផ្សេងទៀត ដើម្បីបញ្ចៀសការរំខាន ឬក៏ខាំមនុស្សតទៅទៀត ព្រោះសព្វថ្ងៃនេះ កើតកូនកើតចៅច្រើនណាស់ទាំងហ្វូងតែម្តង។

សូមជម្រាបថា អាជ្ញាធរខណ្ឌដូនពេញ ធ្លាប់បានចាប់សត្វស្វាវត្តភ្នំ បានជាច្រើនក្បាល កាលពីប៉ុន្មានឆ្នាំមុន យកទៅព្រលែងនៅសួនសត្វភ្នំតាម៉ៅដែរ តែចាប់មិនអស់នោះទេ។ រហូតមកដល់សព្វថ្ងៃនេះ សត្វស្វាទាំងនោះ បានកើតកូនកើតចៅទាំងហ្វូងទៀត។ ដូច្នេះហើយសង្ឃឹមថា អាជ្ញាធរខណ្ឌដូនពេញ នឹងមានវិធានការបន្ត ចាប់សត្វស្វាទាំងថែមទៀត ដើម្បីបញ្ចៀសការភ័យខ្លាច ដល់ប្រជាពលរដ្ឋ៕

អត្ថបទ៖ រស្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម