ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
ការសិក្សាពីវេជ្ជបណ្ឌិតជំនាញរកឃើញថា ៦ សប្តាហ៍បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ ៣៣ % នៃអ្នកជំងឺនៅតែមានអាការៈអស់កម្លាំង បាត់បង់ក្លិន មិនដឹងរសជាតិ ថប់ដង្ហើម និងក្អក។

ក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យទីក្រុងហ្សឺណែវ ប្រទេសស្វីស បានរកឃើញថា រោគសញ្ញាមួយចំនួនដែលបង្កពីវីរុសកូវីដ-១៩ អាចមានរយៈពេលច្រើនជាង ៦ សប្តាហ៍ សូម្បីតែអ្នកជំងឺដែលមិនមានកត្តាហានិភ័យសុខភាពខ្ពស់ក៏ដោយ។
នេះជាលទ្ធផលរបស់ក្រុមគ្រូពេទ្យនិងអ្នកជំនាញខាងរោគរាតត្បាតមកពីសាកលវិទ្យាល័យហ្សឺណែវ (UNIGE) មន្ទីរពេទ្យសាកលវិទ្យាល័យហ្សឺណែវ (HUG) និងអគ្គនាយកសុខាភិបាលទូទៅនៃហ្សឺណែវបានសិក្សាស្រាវជ្រាវ។
ពួកគេបានតាមដានមនុស្សជិត ៧០០ នាក់ ដែលធ្វើតេស្តវិជ្ជមានវីរុស COVID-19 ប៉ុន្តែជាក្រុមអ្នកជំងឺដែលមិនសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ប្រាំមួយសប្តាហ៍បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ ៣៣% នៃពួកគេឆ្លើយថា ខ្លួននៅតែហត់ខ្លាំង បាត់បង់ក្លិន មិនដឹងរសជាតិ ថប់ដង្ហើម និងក្អក។

ការសិក្សានេះបានអនុវត្តទៅលើមនុស្សអាយុមធ្យម ៤៣ ឆ្នាំ ដោយមានស្ត្រី ៦០% អ្នកថែទាំសុខភាព ២៥% និង ៦៩% ដែលមិនមានកត្តាហានិភ័យខ្ពស់។ អ្នកចូលរួមជិត១ភាគ៣នៅតែមានរោគសញ្ញាមួយឬច្រើនទាក់ទងនឹងជំងឺកូវីដ-១៩ ដែលអ្នកអស់កម្លាំងមាន ១៤% បាត់បង់រសជាតិឬក្លិន ១២% និងថប់ដង្ហើម ៩%។ ឯ ៦% ទៀតនៅតែក្អកជាប់រហូត ហើយ ៣% នៃពួកគេរាយការណ៍ថា បន្តឈឺក្បាល។
យ៉ាងណាមិញ ក្រោយការសិក្សានេះ សាកលវិទ្យាល័យហ្សឺណែវថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ចាប់តាំងពីការបង្ហាញខ្លួនរបស់កូវីដ-១៩ នាចុងឆ្នាំ ២០១៩ រោគសញ្ញាខ្លះពុំដូចគ្នានោះទេ ដោយវាអាស្រ័យលើអ្នកជំងឺផងដែរ។ ប៉ុន្តែអ្នកដែលមានអាការៈរោគរហូតដល់ ៦ សប្ដាហ៍ជាក្រុមអ្នកឆ្លងដោយផ្ទាល់ពីអ្នកជំងឺ និងគ្រូពេទ្យថែទាំសុខភាព៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ លោក Biden ប្តេជ្ញាចាក់វ៉ាក់សាំងកូវីដដល់ប្រជាជន១០០លាននាក់នៅ១០០ថ្ងៃដំបូងនៃការកាន់តំណែង
ចុចអាន៖ លម្អិតអំពីវ៉ាក់សាំងធំៗទាំង៤ដែលជាក្តីសង្ឃឹមរបស់ពិភពលោក យកឈ្នះជំងឺកូវីដ១៩
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


