សន្តិសុខសង្គម
ប្តឹងប្អូនប្រុសម្ចាស់សណ្ឋាគារ ក្រោយហ៊ានទះកំផ្លៀងបុគ្គលិក ៣ លើក
បុរសជនជាតិចិនម្នាក់ ត្រូវជាប្អូនប្រុសម្ចាស់ សណ្ឋាគារ អន្តរជាតិ ធានយី បានទះកំផ្លៀងទៅលើបុរសម្នាក់ជាបុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារ ៣ លើកជាបន្តបន្ទាប់ ត្រូវជនរងគ្រោះទ្រាំមិនបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ កាលវេលាម៉ោង ៩ យប់ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ នៅចំណុចសណ្ឋាគារ អន្តរជាតិ ធានយី នៅជាប់ស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះមានឈ្មោះ សេង កុសល ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរបុគ្គលិក បម្រើការនៅសណ្ឋាគារអន្តរជាតិ ធានយី ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅ ឯខេត្តព្រៃវែង។ ចំណែកជនបង្កជាជនជាតិចិន មានឈ្មោះ ហ្វាគឺ ភេទប្រុស ជាប្អូនប្រុសម្ចាស់សណ្ឋាគារខាងលើ។

តាមការរៀបពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅចន្លោះចុងឆ្នាំ ២០២១ ជនបង្កបានទះកំផ្លៀង មកលើរូបគាត់ពីរលើក ខណៈរូបគាត់ កំពុងចុចទូរស័ព្ទលេង ដោយមិនបានចាំវេលានិងថ្ងៃប៉ុន្មាននោះទេ ហើយរូបគាត់ក៏មិនបានទៅប្តឹងសមត្ថកិច្ចនោះដែរ ដោយសម្ងំទុកចិត្ត រហូតដល់ថ្ងៃកើតហេតុខាងលើ រូបគាត់បានអង្គុយចុចទូរស័ព្ទលេងដូចសព្វរាល់ទៀត ខណៈនោះជនបង្កដែលជាជនចិនត្រូវជាប្អូនម្ចាស់សណ្ឋាគារខាងលើ បានដើរមកឃើញ ហើយរូបគាត់ឃើញដូច្នោះខំងើបឡើងគោរពជនបង្កត្រឹមត្រូវ តែមិនដឹងជាយ៉ាងមិចនោះទេ ជនបង្កបានទះកំផ្លៀងមកលើរូបគាត់មួយកំផ្លៀង ធ្វើឲ្យរូបគាត់ខឹងខ្លាំងទ្រាំ និងទង្វើជនបង្កធ្វើមកលើរូបខ្លួនដដែរ ទើបរូបគាត់ទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើការសួរនាំរួចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឲ្យសមត្ថកិច្ចហៅជនបង្កមកធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


