សន្តិសុខសង្គម
បង្ក្រាបសង្វៀនជល់មាន់ក្នុងចម្ការស្វាយចន្ទីឃាត់ខ្លួនមនុស្ស១២នាក់ និងម៉ូតូ៣៨គ្រឿង
កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការណ៍ជាមួយកម្លាំងនគរបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ នឹងអាប៉ោងភ្នាល់ដាក់ប្រាក់) មួយកន្លែងឃាត់ខ្លួនបានមនុស្សចំនួន១២នាក់ និងម៉ូតូ៣៨គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅចំណុចចម្ការស្វាយចន្ទី ក្នុងភូមិអូរតាសែន ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកលេងបានចំនួន១២នាក់ ដកហូតម៉ូតូ៣៨គ្រឿង ទូរស័ព្ទដៃ ចំនួន១០គ្រឿង ប្រាក់រៀលចំនួន ១,៨២០,០០០រៀល (មួយលានប៉ែតសិបពីម៉ឺនរៀល) ប្រាក់ដុល្លារចំនួន ១៣០ដុល្លារ (មួយរយសាមសិបដុល្លារ) និងវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


