ព័ត៌មានជាតិ
មេប៉ុស្តិ៍ពង្រ ស្រុកកោះសូទិន ត្រូវបុរសម្នាក់កាប់ឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់
នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំពង្រ ស្រុកកោះសូទិនម្នាក់ ត្រូវបានបុរសម្នាក់កាប់ឲ្យរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ ខណៈមេប៉ុស្តិ៍រូបនោះ ចូលទៅសម្របសម្រួលជនសង្ស័យដែលកំពុងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ។

សមត្ថកិច្ចស្រុកកោះសូទិន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហាក់ ទាង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិព្រែករំដេងកើត ឃុំពង្រ ដែលបានធ្វើសកម្មភាពកាប់ទៅលើលោក វរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍ពង្រ ដែលកំពុងបំពេញបេសកកម្មបណ្តាលឱ្យរងរបួសជាទម្ងន់កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៩.៤៤នាទី ហើយរត់គេចខ្លួនបាត់។ ការកាប់ប្រហារនេះ គឺដោយសារតែលោកវរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍ពង្រ បានចូលទៅសម្របសម្រួលការឈ្លោះគ្នាក្នុងគ្រួសារជនសង្ស័យម្នាក់នេះ ទើបជនសង្ស័យខឹងសម្បារទាញកាំបិតកាប់មកលើរូបលោក។

បច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ច កំពុងតាមរកជនសង្ស័យដែលរត់គេចខ្លួនទាំងយប់។ ចំណែក លោកវរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍ពង្រ បានសម្រាកព្យាបាលនៅមន្ទីរបង្អែកស្រុកកោះសូទិន៕
អត្ថបទ ៖ ហុង ម៉េង ហៀ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


