ព័ត៌មានជាតិ
មហាសន្និបាតលើកទី៤១របស់AIMFនឹងធ្វើឡើងនៅទីក្រុងគីកាលី ប្រទេសរវ៉ាន់ដានៅឆ្នាំ២០២១
មហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៏លើកទី៩២ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)ដែលបានធ្វើឡើងតាមរយះការបញ្ជូនរូបភាព និងសំឡេងពីទីក្រុង ទុយនីស ប្រទេស ទុយនេ ស៊ី ត្រូវបានបញ្ចប់នារាត្រីថ្ងៃទី១០ ខែធ្នូ យប់ម៉ិញ។
រាជធានីភ្នំពេញគឺជាសមាជិកអចិន្ត្រៃយ៏នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានចូលរួមប្រជុំនិងអនុមត័តាមរយះប្រពន្ធ័បញ្ជូនរូបភាពនិងសំឡេងពីទីក្រុងទុយនីស ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

អង្គសន្និបាតបានសំរេចជ្រើសរើស ទីក្រុងបរ័ដូ ប្រទេសបារាំងធ្វើជាកន្លែង ប្រជុំការិយាល័យអចិន្ត្រៃយ៏នៅខែមិនា និងជ្រើសរើសទីក្រុងគីកាលី ប្រទេសរវ៉ាន់ដា(RWonda)ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតAIMF លើកក្រោយនៅក្នុងខែកក្ដដា ឆ្នាំ២០២១។
កិច្ចប្រជុំដែលទើបបានបញ្ចប់ទៅនេះ បានបែងចែកជា៣ផ្នែកធំៗគឺ៖ សន្និសិទស្តីទីក្រុងកំពុងមានការអភិវឌ្ឍន៏ និងឌីជីថល,កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៏លើកទី៩២របស់សមាគមAIMF ,កម្មវិធីបើកមហាសន្និបាតលើកទី៤០របស់សមាគមAIMFដែលមាន២ផ្នែក។
កិច្ចប្រជុំ នេះមានការចូលរួមពីប្រតិភូនៃសមាគមAIMFចំនួន១៣០ទីក្រុងក្រោមការសម្របសម្រួលពីលោកជំទាវAnne Hidalgo អភិបាលក្រុងប៉ារីស និងជាប្រធានសមាគម AIMF ផងដែរ។

របៀបវារះជាច្រើនត្រូវបានលើកយកមកពិនិត្យពិភាក្សានិងអនុមត័ ក្នុងនោះមានការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសមាជិក,ការអនុម័តលើកំណត់ហេតុ មហាសន្និបាតរបស់សមាគមលើកទី៣៩ដែលបានធ្វើ ឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។ របាយការណ៏សកម្មភាពឆ្នាំ២០១៩,របាយការណ៏នៃ ការអនុវត្តថវិកាឆ្នាំ២០១៩ និងសេចក្តីថ្លែងការរបស់លោករតនាគារឹក,ការអនុម័ត លើគណនីឆ្នាំសារពើពន្ធ័ និងរបាយការណ៏ចំណាយឆ្នាំ២០១៩,ការអនុម័តលើ បញ្ជីសមាជិកភាពការិយា ល័យអចិន្ត្រៃយ៏សំរាប់ឆ្នាំ២០២១.២០២២,ការទទួលសមាជិកថ្មីក៏ដូចជាការកំណត់កាលបរិច្ឆេទ,ទី តាំងនិងប្រធានបទមហាសន្និបាត សំរាប់ឆ្នាំបន្ទាប់ផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


