ព័ត៌មានអន្ដរជាតិ
ខឹងប្រពន្ធ បុរសវៀតណាម បោះកូនស្រីអាយុ៥ឆ្នាំចូលទន្លេ ជាការសងសឹក
បុរសវ័យ៣០ឆ្នាំម្នាក់នៅកណ្តាលប្រទេសវៀតណាម បានសម្លាប់កូនស្រីអាយុ៥ឆ្នាំរបស់គាត់ ដោយបោះចូលទឹកទន្លេ ដោយសារតែមានជម្លោះជាមួយប្រពន្ធ។

លោក Tran Van Vien បានសារភាពប្រាប់ប៉ូលិសខេត្ត Quang Nam ថា គាត់បានបោះកូនស្រីចូលទឹកទន្លេ ដើម្បីសងសឹកប្រពន្ធ ដោយគាត់ជឿថា នាងកំពុងមានទំនាក់ទំនងស្នេហាលួចលាក់។
ក្នុងឆ្នាំ២០១៨ នៅពេលកូនស្រីរបស់ពួកគេមានអាយុ១ឆ្នាំ ប្តីប្រពន្ធនេះ បានបញ្ជូនកូនទៅឪពុកម្តាយខាងប្តី ហើយបានធ្វើចំណាកស្រុកទៅធ្វើការនៅទីក្រុង ហូជីមិញ។

ប៉ុន្តែក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ចុងក្រោយបំផុត អ្នកទាំងពីរបានបាត់បង់ការងារ ហើយវិលត្រលប់ទៅស្រុកកំណើតវិញ។
លុះមកដល់ខែមករា រោងចក្រដែលប្រពន្ធរបស់ Vien ធ្លាប់ធ្វើការ បានបើកដំណើរការឡើងវិញក្រោយពេលរដ្ឋាភិបាលវៀតណាម គ្រប់គ្រងមេរោគបាន។

បន្ទាប់ពីប្រពន្ធរបស់គាត់ទទួលបានការងារវិញ លោក Vien បានទៅធ្វើជាអ្នកនេសាទនៅផ្ទះ ខណៈកូនស្រីរបស់ពួកគេនៅជាមួយជីតា។
នៅល្ងាចថ្ងៃពុធទី១៦ខែកុម្ភៈ ដោយជឿថា ប្រពន្ធរបស់គាត់បោកប្រាស់បន្ទាប់ពីគាត់មិនអាចទាក់ទងបាន គាត់ក៏ទៅជួបឪពុកម្ដាយក្មេកដើម្បីសាកសួរ។ បន្ទាប់មក គាត់បានយកកូនស្រីហើយបោះចូលទៅក្នុងទន្លេតែម្តង។

ប្រហែលម៉ោង៩យប់ថ្ងៃពុធ គាត់បានត្រលប់ទៅផ្ទះម្តាយគាត់វិញ ហើយសារភាពចំពោះទង្វើរបស់គាត់។
អាជ្ញាធរបានបញ្ជាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ពួកគេបានរកឃើញសាកសពរបស់ក្មេងស្រីហើយ។ បច្ចុប្បន្ន Vien កំពុងជាប់ឃុំ។
ក្រុមគ្រួសាររបស់លោក Vien អះអាងថា គាត់តែងតែឈ្លោះជាមួយប្រពន្ធ ផឹកស្រា និងវាយកម្ទេចរបស់របរក្នុងផ្ទះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ កុមារីវៀតណាមអាយុ៣ឆ្នាំ ត្រូវឪពុកចុងបង្ខំឲ្យលេបវីស ផឹកថ្នាំសម្លាប់សត្វល្អិត និងដំដែកគោលចូលក្បាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


