ព័ត៌មានអន្ដរជាតិ
អគ្គីភ័យឆាបឆេះរោងចក្រនុយក្លេអ៊ែរធំបំផុតនៅអឺរ៉ុប ពីការវាយប្រហាររបស់រុស្ស៊ី
រោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតនៅអឺរ៉ុបនៅប្រទេសអ៊ុយក្រែនត្រូវបានអគ្គីភ័យឆាបឆេះ បន្ទាប់ពីរុស្ស៊ីវាយប្រហារ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែននិយាយនៅថ្ងៃសុក្រនេះ ខណៈលោកអំពាវនាវឲ្យមានតំបន់សុវត្ថិភាព ហើយក្រុមពន្លត់អគ្គីភ័យត្រូវបានអនុញ្ញាតឲ្យចូលសង្គ្រោះ។

ទីភ្នាក់ងារសារព័ត៌មាន RIA បានស្រង់សំដីរបស់រដ្ឋមន្ត្រីថាមលបរមាណូរបស់អ៊ុយក្រែនដែលបាននិយាយនៅថ្ងៃសុក្រនេះថា អង្គភាពប្រតិបត្តិការនៅរោងចក្រមួយត្រូវបានបំផ្លាញដោយការវាយប្រហារពីកម្លាំងរុស្ស៊ី ហើយផ្នែកនៃរោងចក្រកំពុងភ្លើងឆេះ។
អ្នកនាំពាក្យរោងចក្របានប្រាប់ RIA ថា កម្រិតខាងក្រោយនៃវិទ្យុសកម្មមិនបានផ្លាស់ប្តូរទេ។
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសរសេរនៅលើ Twitter ថា ៖«កម្លាំងទ័ពរុស្ស៊ីកំពុងបាញ់ពីគ្រប់កន្លែងលើ Zaporizhzhia NPP ដែលជារោងចក្រនុយក្លេអ៊ែរធំជាងគេបំផុតនៅអឺរ៉ុប»។

លោកបន្តថា ៖«អគ្គីភ័យបានផ្ទុះសន្ធោសន្ធៅហើយ ទ័ពរុស្ស៊ីត្រូវបញ្ឈប់បាញ់ជាបន្ទាន់ អនុញ្ញាតឲ្យអ្នកពន្លត់អគ្គីភ័យចូល បង្កើតជាតំបន់សុវត្ថិភាពមួយ»។
អភិបាលក្រុង Energodar ដែលនៅក្បែរនោះបាននិយាយតាមអនឡាញថា មានការប្រយុទ្ធគ្នាយ៉ាងក្លានៅតំបន់ដែលមានចម្ងាយប្រហែលជា៥៥០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងកៀវ។ មានអ្នកស្លាប់ ប៉ុន្តែលោកមិនបានបញ្ជាក់លំអិត។
រុស្ស៊ីបានគ្រប់គ្រងអតីតទីតាំងរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងកៀវ។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបាននិយាយថា ខ្លួនបានដឹងពីព័ត៌មាននៃការវាយប្រហារលើរោងចក្រថាមពល នុយក្លេអ៊ែរនោះ និងបានភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរអ៊ុយក្រែនអំពីស្ថានភាពអគ្គីភ័យ។

មុននេះ អាជ្ញាធរអ៊ុយក្រែនបានរាយការណ៍ថា កម្លាំងរុស្ស៊ីបានកំពុងប៉ុនប៉ងឈានទៅរកការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ និងបានឈានចូលទីប្រជុំដោយមានរថក្រោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


