Connect with us

សន្តិសុខសង្គម

អាវុធហត្ថ​ស្រុក​ព្រៃនប់ ​ឆ្មក់​បង្ក្រាប​ករណី​គ្រឿងញៀន​ចាប់ខ្លួន​មនុស្ស​២​នាក់

បានផុស

នៅ

​ព្រះសីហនុ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​ជាច្រើន​នាក់​នៅ​ម៉ោង​១៤​និង​១៥​នាទី ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២ បាន​ឆ្មក់​ចុះ​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​១​ករណី​ស្ថិត នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ស្ថិតនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​អនុ​សេនីយ៍​ឯក ម៉ែន វណ្ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ជន​មុខសញ្ញា​ចាស់​នេះ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​ភ្នាក់ងារ​សំងាត់ ហើយ​កន្លងមក​សមត្ថ​កិច្ច​បាន​តាមដាន​ជាសម្ងាត់​ពី​សកម្មភាព​ក្រុម​ជនសង្ស័យ​ដែល​ធ្វើដំណើរ​ចល័ត​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃនប់​។​លោក ម៉ែន វណ្ណា បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ចាប់​ឃាត់ខ្លួន​រួម​និង​វត្ថុតាង​ល្មើស​នេះ​មាន ១-​ឈ្មោះ អែម ឡយ ភេទ​ប្រុស ២៩​ឆ្នាំ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ២-​វ៉ាន់ ចិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ដោយឡែក​វត្ថុតាង​ដកហូត​បានរួម​មាន ១.​ម្សៅ​ស​ថ្លា​ចំនួន ០២​កញ្ចប់​ទម្ងន់​១.៧១g ២.​ទូរសព្ទ​ចំនួន ០១​គ្រឿង ៣.​ម៉ូតូ​ចំនួន ០១​គ្រឿង​ ៤.​លុយ ១០​ម៉ឺន​រៀល​ ៥.​ខ្សៀ​រជក់ ០២ ៦.​ដប​ជក់​ចំនួន ០១

៦.​ដែកកេះ ០១ ។​

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កង​រាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់​កាត​បន្ត​តាម​នីតិ​វិធី​ច្បាប់​ជា​ធរមាន​៕

ដោយ ៖ ស៊ុយ ចាន់​ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម