Connect with us

ព័ត៌មានជាតិ

ស.ស.ស.ក លើកទឹកចិត្តអ្នកសារព័ត៌មាន ចូលរួមជាកែវភ្នែកយុត្តិធម៌ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត

បានផុស

នៅ

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ក្នុងវិស័យព័ត៌មាន និងអ្នកសារព័ត៌មានចូលរួមជាកែវភ្នែកយុត្តិធម៌ តាមរយៈការផ្សព្វផ្សាយនូវព័ត៌មានពិតសម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដើម្បីធានាបានសេរីភាព ត្រឹមត្រូវ និងយុត្តិធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងដូច្នេះ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា ក្រោមប្រធាន បទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»។  

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ ដល់ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋានរបស់កម្ពុជា។ ស.ស.ស.ក សង្កត់ធ្ងន់ថា ការចូលរួមជាវិជ្ជមាន របស់អ្នកសារព័ត៌​មាននៅគ្រប់ដំណើរការ របស់សង្គមជាតិ គឺមានតម្លៃពង្រឹងបាននូវស្មារតីភាពជាម្ចាស់ប្រទេស ដោយមិនចាំបាច់មានទស្សនៈខាងក្រៅណាផ្តួចផ្តើម វាយតម្លៃ ឬសម្រេចជំនួសនោះឡើយ។

ជាមួយគ្នានេះ ស.ស.ស.ក ក៏បានទទួលស្គាល់អំពីបញ្ហាប្រឈមនានា ក្នុងវិស័យសារព័ត៌មាន ដែលរួមមាន បញ្ហាហិរញ្ញវត្ថុ សុវត្ថិភាពការងារ និងសិទ្ធិទទួលបានព័ត៌មាន ជាដើម។ តែយ៉ាងណា ស.ស.ស.ក ក៏បានជំរុញដល់អ្នកសារព័ត៌មាន បន្តជម្នះការប្រឈមទាំងនេះ ដោយបន្តបំពេញតួនាទីរបស់ខ្លួន ដោយគ្មានការភ័យខ្លាច បន្តប្រកាន់ខ្ជាប់នូវគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរ។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មាន ត្រូវចង់ចាំជានិច្ចនូវប្រយោគមួយឃ្លាដ៏មានតម្លៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត៕ 

អត្ថបទ ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម