ព័ត៌មានជាតិ
ផ្លូវកៅស៊ូប្រវែង ៣០គីឡូម៉ែត្រ ចូលទៅទីរួមស្រុកថ្មបាំង នឹងលេចរូបរាងឡើងនៅឆ្នាំ ២០២៣
នៅដើមឆ្នាំ ២០២៣ខាងមុខ ប្រជាពលរដ្ឋរស់នៅឃុំឬស្សីជ្រុំ ស្ថិតនៅទីរួមស្រុកថ្មបាំង នឹងទទួលបានផ្លូវកៅស៊ូប្រវែង ៣០គីឡូម៉ែត្រ ហើយជំនួសឲ្យផ្លូវគ្រួសក្រហមសព្វថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។

តបនឹងតម្រូវការចង់បានផ្លូវកៅស៊ូរបស់អាជ្ញាធរ និងប្រជាពលរដ្ឋស្រុកថ្មបាំង ពី ១ឆ្នាំទៅ ១ឆ្នាំនោះ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានឲ្យដឹងកាលពីចុងខែមេសា ឆ្នាំ ២០២២ថា មិនយូរនោះទេ គម្រោងអភិវឌ្ឍន៍ផ្លូវកៅស៊ូ ចាប់ពីចំណុចបំបែកផ្លូវជាតិលេខ ៤៨ឆ្ពោះទៅកាន់ទីរួមស្រុកថ្មបាំង នឹងស្ថាបនាជាក់ជាពុំខាន។
លោកប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តកោះកុង កាលពីពេលកន្លងទៅ ធ្លាប់បានអះអាងថា គម្រោងកសាងផ្លូវកៅស៊ូនេះ នឹងត្រូវអនុវត្តនៅខែមីនា ឆ្នាំ ២០២២ ព្រមគ្នាជាមួយផ្លូវគ្រួសក្រហមប្រវែងជាង ២០គីឡូម៉ែត្រទៅតំបន់ឆ្នេរនេសាទ ស្រុកស្រែអំបិល។ ប៉ុន្តែមានការកែប្រែប្រួលកិច្ចការមួយចំនួន ទើបលើកទៅឆ្នាំក្រោយតែម្តង។

លោក អៀង ដារ៉ាវុធ បានពន្យល់ទៀតថា ក្រុមការងារក្រសួង និងមន្ទីរអភិវឌ្ឍន៍ខេត្ត បាននិងកំពុងត្រួតពិនិត្យសិក្សាវាយតម្លៃ ពីផលប៉ះពាល់ជាក់ស្តែង នៅស្រុកស្រែអំបិលជាមុនសិន។ ដូច្នេះធ្វើគម្រោងសិក្សានៅផ្លូវទៅស្រុកថ្មបាំងខកខាន។
ទោះយ៉ាងណា លោកក៏សុំការយោគយល់ពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋចំពោះភាពយឺតយ៉ាវ ដោយមន្រ្តីជំនាញខិតខំសម្របសម្រួលជាមួយនឹងក្រសួង ដើម្បីឲ្យផ្លូវកៅស៊ូ ១ខ្សែដ៏មានសារៈសំខាន់លេចរាងនៅមូលដ្ឋានស្រុកថ្មបាំង។ គ្រាមានការលំបាកតែរដូវប្រាំង ឬរដូវវស្សាឡើយ។

លោក ផង់ សុផាន់ណា មេឃុំឬស្សីជ្រុំ ក៏ដូចជាប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់រង់ចាំការស្ថាបនាផ្លូវកៅស៊ូប្រវែង៣០គីឡូម៉ែត្រនេះ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ ៤៨ ចូលមកកាន់ទីរួមស្រុកយូរឆ្នាំមកហើយ ឮថាកសាងៗ តែមិនអនុវត្តជាក់ស្តែងនោះទេ។
បើតាមលោក ផង់ សុផាន់ណា ឃុំឬស្សីជ្រុំ ជាឃុំមួយដែលស្ថិតនៅក្នុងទីរួមស្រុកថ្មបាំង និងមានប្រជាពលរដ្ឋជាង ៥០០គ្រួសារ ប្រកបមុខរបរធ្វើកសិកម្មជាង ៩០ភាគរយ។ ប្រសិនបើរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ឬមន្ទីរអភិវឌ្ឍន៍ ស្ថាបនាជាផ្លូវកៅស៊ូមួយខ្សែនេះ វានឹងជួយសម្រួលដល់ការធ្វើដំណើរទៅមករកសេវាសាធារណៈ សេវាសុខាភិបាល ព្រមទាំងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ បានឆាប់រហ័ស។

រាល់រដូវវស្សា ផ្លូវគ្រួសក្រហមរមែងតែងរងការខូចខាត ពិបាកធ្វើដំណើរទៅមក ឬដឹកជញ្ចូនទំនិញកសិផលដែលប្រមូលទៅកាន់ទីផ្សារ គ្រាជាតំបន់ឆ្ងាយដាច់ស្រយោលមួយ ក្នុងចំណោមស្រុកផ្សេងៗក្នុងខេត្តកោះកុង។ ជាក់ស្តែង សព្វថ្ងៃពលរដ្ឋកំពុងប្រមូលផល ធូរេ សៅម៉ៅ មង្ឃុត ចេក និងបន្លែសិរីរាង្គជាច្រើនទៀត៕
អត្ថបទ៖ សិរី វឌ្ឍនៈ




-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


