Connect with us

ព័ត៌មានជាតិ

ទស្សនៈ​មិត្ត​អ្នកអាន​ ៖ «​អតីត​មេ​សហជីព​ដែល​មិន​ចេះ​ច្បាប់​និង​ខ្សោយ​បញ្ញា​»

បានផុស

នៅ

ក្នុង​បទសម្ភាសន៍​ជាមួយ VOD កាលពី​រសៀល​ថ្ងៃទី ៨ ឧសភា នាង ឈឹម ស៊ីថរ ដែល​គេ​ស្គាល់​ថា ជា​មេដឹកនាំ​អស់​សុពលភាព របស់​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​បាន​និយាយថា ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​ដែល​បដិសេធ​មិន​ព្រម​ទទួលយក សំណើរ​របស់​សហជីព​ដើម្បី​ឲ្យ​បុគ្គលិក ២០០ នាក់​ចូលធ្វើការ​វិញ​នោះ​ថា​ជា​ចេតនា​ចង់​រំលាយ សហជីព​។ មិនតែប៉ុណ្ណោះ សកម្ម​នយោបាយ​រូបនេះ​ថែមទាំង​បាន​ចោទប្រកាន់​និង​លាប​ពណ៌​ក្រសួង​ការងារ​ថា បាន​សម្របសម្រួល​ឲ្យ​ភាគី​ថៅកែ ណាហ្គា​វើ​ល​ដ៏​សម្រេច​បំណង​របស់ខ្លួន​។

ឥឡូវ​យើង​ក្រឡេក​ថយក្រោយ បន្តិច​ទៅ​មើល​ដើមហេតុ​នៃ​បញ្ហា​ដែល​បាន​កើតឡើង​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​។

​ក្រុមហ៊ុន​បានប្រកាស​កាត់​រំសាយ​បុគ្គលិក​មួយចំនួន​ដែល​ក្រុមហ៊ុន​យល់ឃើញថា មាន​ភាព ចាំបាច់​ត្រូវ​កាត់​ដើម្បី​បន្ថយ​ការចំណាយ​ពីព្រោះ​តែ​វិបត្តិ​កូ​វីដ​-១៩ ហើយ​ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ក្រុមហ៊ុន​។

​នៅក្នុង​ពិភពលោក​យើង​នេះ មាន​ក្រុមហ៊ុន​រាប់ម៉ឺន រាប់ទាំង​ក្រុមហ៊ុន​ខ្នាត​យក្ស​លំដាប់​អន្តរជាតិ​ផង​ក៍បាន​កាត់បន្ថយ​បុគ្គលិក​ដោយសារតែ​វិបត្តិ​កូ​វីដ​-១៩​។ មនុស្ស​រាប់លាន​នាក់ បាន​បាត់បង់​ការងារ​ធ្វើ ក្នុងនោះ​ក៏មាន​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ប៉ុន្មាន​រយ​នាក់​នេះ​ផងដែរ​។ គ្រប់​បុគ្គលិក និយោជិត ទាំងអស់​សុទ្ធតែ​បាន​យល់​អំពី​ស្ថានការណ៍​ជាក់ស្តែង​នេះ ហើយក៍​សុខចិត្ត​ទទួលយក​សំណង​តាមច្បាប់​ការងារ​។ ប៉ុន្តែ​ចំឡែក​អី​តែ​បុគ្គលិក​ប្រមាណ ២០០ នាក់​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​សកម្មជន​នយោបាយ ឈឹម ស៊ីថរ បែរជា​មិន​ទទួលយក​សំណង​តាមច្បាប់​ការងារ ហើយ ងាក​មក​ទាមទារ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ខ្លួន​ឲ្យ​ចូលធ្វើការ​វិញ​។ នេះ​គឺជា​ការទាមទារ​ដ៏​ចំឡែក​ដែល​គេ​មិន​ធ្លាប់​ដែល​បាន​ជួបប្រទះ​នៅលើ​លោក​យើង​នេះ​។

អង្គការ​សហជីព​ដែល​យល់ដឹង​អំពី​ច្បាប់ គេ​ទាមទារ​ឲ្យ​ថៅកែ​ផ្តល់​សំណង សមរម្យ​តាមច្បាប់​ការងារ​នៅពេលដែល​មានការ បញ្ឈប់​បុគ្គលិក​ដោយ​ប្រការ​ណាមួយ​។ ប៉ុន្តែ សហជីព​របស់ ឈឹម ស៊ីថរ បែរជា​មិន​ព្រម​ឈប់​ពី​ការងារ​ពេល​ថៅកែ​បញ្ឈប់ និង​បដិសេធ​មិន​ទទួលយក​សំណង​ស្របច្បាប់​ទៅវិញ​។ នេះហើយ​ជា​ស្នូល​នៃ​បញ្ហា​ដែល​ធ្វើ​ឲ្យ​មានការ​អូសបន្លាយ​វិវាទ​រហូតមកទល់​បច្ចុប្បន្ន​នេះ​។

​ក្រៅពី​បាន​បង្កើត​បញ្ហា​ដោយ​ខ្លួនឯង​ហើយ ឈឹម ស៊ីថរ បែរជា មក​ចោទប្រកាន់​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​ថា មាន​ចេតនា​រំលាយ​សហជីព​ទៅវិញ​។ លើសពីនេះ ឈឹម ស៊ីថរ ថែម ទាំង​បាន​ចោទប្រកាន់​និង​លាប​ពណ៌​ក្រសួង​ការងារ​ថា​បាន​កាន់ជើង​ថៅកែ​។

តាម​ការផ្សព្វផ្សាយ​ព័ត៌​មាន​ជា​សា​ធា​រណៈ ការពិត​គឺ​ក្រសួង​ការងារ​បាន​ខិតខំ​សម្របសម្រួល​ឲ្យ​មាន​ជំនួប​ចរចា​គ្នា​ជិត ១០ ដង​ទៅ​ហើយ ប៉ុន្តែ​ដំណោះស្រាយ នៅតែ​មិនអាច​ទៅរួច​នោះទេ​ដោយសារ​តែ​សំណើ​និង​ការ​ទាមទារ​ខុស​ទំនង​របស់​សហជីព​ដឹកនាំ​ដោយ​សកម្មជន​នយោបាយ​ឈឹម ស៊ីថរ នេះឯង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ VOD ដដែល អតីត​មេ​សហជីព​រូប​នេះ បាន​និយាយទៀតថា ខ្លួន​បានធ្វើ សម្បទាន ដោយ​សុខចិត្ត​ឲ្យ​បុគ្គលិក​ធ្វើការ​តែ​ពីរ​សប្តាហ៍​និង​បើកប្រាក់​ខែ​តែ ៥០% សម្រាប់​ខែ​ដំបូង បន្ទាប់មក ៧០% ក្នុង​ខែ​ទី​២ ត​រហូតដល់ ខែ​ទី​៣ ទើប​ធ្វើការ​ពេញលេញ​ដូច​បុគ្គលិក​ធម្មតា ប្រសិនបើ​ថៅកែ​ព្រម​ទទួល​ឲ្យ​ពួកគេ​ចូលធ្វើការ​វិញ​។ តើ​នេះ​ឬ​ជា​សម្បទាន​? ធ្វើការ ៥០% បើក​ប្រាក់ខែ ៥០% មិនមែនជា​សម្បទាន​ទេ​។ តាមពិត​គោលដៅ របស់​ឈឹម ស៊ីថរ គឺ​តោងទាម​ចូលធ្វើការ​វិញ​តែ​ដដែល​នៅ​ទីបំផុត​។

ម្យ៉ាងទៀត សកម្មជន​នយោបាយ​រូបនេះ​ក៏​បាន​និយាយ​ថា បុគ្គលិក​ទាំង​២០០ នាក់​អាច​ជំនួស​បុគ្គលិក ៣០០ នាក់​ដែល​ស្ម័គ្រចិត្ត​ឈប់​។ «​តើ​មាន​ក្រុមហ៊ុន​ណា​នៅលើ​ពិភពលោក​យើង​នេះ​អាច​អនុញ្ញាត​ឲ្យ​សហជីព​រើស​មនុស្ស មក​ជំនួស​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​របស់គេ​ដែរឬទេ​?»

«​ការ​រើស​បុគ្គលិក​ជា​សិទ្ធិផ្តាច់មុខ​របស់​និយោជក​» រីឯ​«​ចំណែក​សហជីព​វិញ គឺ​គ្មាន​សិទ្ធិ​ស្នើ​ដាក់​បុគ្គលិក​នេះ​ជំនួស​ឲ្យ​បុគ្គលិក​នោះឡើយ​»​។​ នេះ​ជា​អ្វីដែល ឈឹម ស៊ីថរ ត្រូវ​យល់ដឹង បើ​ចង់​ធ្វើជា​មេ​សហជីព​។

សរុប​មកវិញ បញ្ហា​ដែល​កើត​នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ដ៏​គឺ​បណ្តាលមកពី​មេ​សហជីព​ដែល​មិន​យល់​ច្បាប់ និង​មិន​យល់​អំពី​វិបត្តិ​សកល​ដែល​កំពុង​កើតឡើង​។ ធ្វើ​មេ​សហជីព​តែ​ខ្សោយ ល្ងឹតល្ងង់​ខាង​ផ្លូវច្បាប់ និង​ខ្សោយ​ចំណេះដឹង​ទូទៅ​បែបនេះ​មិនអាច​ការពារ​ផលប្រយោជន៍​របស់​បុគ្គ​លិ​ក និយោជិត​បានទេ​។ ផ្ទុយទៅវិញ មេ​សហជីព​របៀបនេះ​គឺ​គ្មាន​នាំមក​អ្វី​ក្រៅតែពី​ការបង្ក​បញ្ហា​ដែល​ធ្វើ​ឲ្យ​ខូចប្រយោជន៍​និង​ក្រេ​ឌិ​តរបស់​សហជីព​ទៅវិញ​តែប៉ុណ្ណោះ ដូចដែល​យើង​បានឃើញ​ជាក់ស្តែង​នូវ​ករណី​បុគ្គលិក​ណាហ្គា​វើ​ល​ប្រមាណ ២០០ នាក់​នេះ​ជា​ឧទាហរណ៍​ស្រាប់​។

អ្នក​ដែល​សុខចិត្ត​ទទួលយក​សំណង​ពី​ក្រុមហ៊ុន ហើយ​មិន​ដើរ​តាម​ការ​ញុះញង់ ចាក់​ដោត អុជអាល​និង​ពង្វក់​របស់​ឈឹម ស៊ីថរ ពិតជា​បាន​ទទួល​នូវ​ផលចំណេញ ២​យ៉ាង​៖ ទី​១៖ បានទទួល​សំណង​សមរម្យ​ពី​ក្រុមហ៊ុន និង​ទី​២៖ ពួកគេ​បានចេញ​ទៅរក​ការងារ​ថ្មី​ហើយ​ទទួលបាន​ប្រាក់ខែ​ថ្មី​សម្រាប់​ផ្គត់ផ្គង់​ខ្លួន​និង​ក្រុមគ្រួសារ​។ ចំណែកឯ​បុគ្គលិក​ដែល​នៅ​បន្ត​ទាមទារ​និង​ដើរ​តាម​សកម្មជន នយោបាយ​ឈឹម ស៊ីថរ ពិតជា ខាត​ពេល ខាត​ប្រយោជន៍ ​ស្អុយឈ្មោះ ដោយ​គ្មាន​លទ្ធផល ពី​ព្រោះតែ​ការទាមទារ​នោះ​វា​ខុសច្បាប់​និង ខុស​ទំនង​។

នេះហើយ​ជា​លទ្ធផល​របស់​អតីត​មេដឹកនាំ​សហជីព​ដែល មិនចេះ​ច្បាប់​និង​ខ្សោយ​បញ្ញា​៕

​ដោយ ៖ អ្នកនយោបាយ​តុ​កាហ្វេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម