Connect with us

កីឡា

៣​គូ​ល្អមើល​បំផុត​នៅ​ព្រឹត្តិការណ៍ ONE: COLLISION COURSE II នា​ថ្ងៃ​សុក្រ​នេះ

បានផុស

នៅ

ONE Championship កំពុងតែ​ឆ្ពោះទៅ​រៀបចំ​ព្រឹត្តិការណ៍​ចុងក្រោយ​ប្រចាំឆ្នាំ​២០២០​។ នៅ​ថ្ងៃ​សុក្រ​ទី ២៥ ខែធ្នូ ចុង​សប្ដាហ៍​នេះ​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​លំដាប់​ពិភពលោក​នឹង​រៀបចំ​កម្មវិធី​ប្រកួត​ចុងក្រោយ​នេះ​ឈ្មោះ ONE: COLLISION COURSE II ដែល​នឹង​ផ្សាយ​ចេញពី​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។

កម្មវិធី​នៅ​ថ្ងៃបុណ្យ​ណូអែល​នឹង​បង្ហាញជូន​តារា​មួយ​ថៃ​កម្រិត​កំពូល និង​ការប្រកួត​គុន​ចម្រុះ ៤​គូ​ផ្សេងទៀត​ដែល​ញុំ​ា​ង​ឲ្យ​ការប្រកួត​កាន់តែ​សប្បាយរីករាយ​ទ្វេដង​។ នេះ​ជា​គូប្រកួត ៣ គូ​ខ្លាំងៗ​ដែល​នឹង​ទាញ​ការចាប់អារម្មណ៍​ខ្លាំង​មុន​ដាច់​ឆ្នាំ​។

1 គូ​ធំ​ក្នុង​ក្បាច់​មួយ​ថៃ​ទម្ងន់ Featherweight
https://youtu.be/Jnn38LjExMk
​នេះ​ជា​គូ​ឯក​ទម្ងន់ Featherweight ដែល​ម្នាក់ៗ​កំពុង​ស្វែងរក​ឱកាស​ទៅ​ប្រជែង​ខ្សែក្រវាត់​ពិភពលោក ONE Featherweight Muay Thai World Championship នាពេលខាងមុខ ហើយ​អ្នកគាំទ្រ​ច្បាស់​ជា​បានឃើញ​សង្គ្រាម​រវាង​អ្នកលេង​កណ្ដាប់ដៃ​ខ្លាំងៗ​ទាំង​ពីររូប​។

Jamal “Kherow” Yusupov ជា​គូប្រជែង​មួយ​ថៃ​ស្ថិតនៅ​លំដាប់​ទី​២ ដែល​បាន​ផ្ដួល​វីរបុរស​ថៃ “The Boxing Computer” Yodsanklai IWE Fairtex ឲ្យ​សន្លប់​កាល​ខែវិច្ឆិកា ឆ្នាំ ២០១៩ ពេល​បង្ហាញខ្លួន​លើកដំបូង​។

វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល Yusupov អាច​ធ្វើបាន​បន្ទាប់ពី​ទទួល​សំណើ​មុន​ការប្រកួត ១០ ថ្ងៃ​ប៉ុណ្ណោះ និង​ក្លាយជា​កីឡាករ​ដំបូង​ដែល​ផ្ដួល​វីរបុរស​ថៃ​ឲ្យ​សន្លប់​លើកដំបូង​ក្នុង​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្ររ​រយៈពេល​ជាង​មួយ​ទសវត្ស​មកនេះ​។

​ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​កីឡាករ​មកពី​រុស្សី​ឆ្ពោះ​ដំណើរ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក ONE Featherweight ពី Petchmorakot Petchyindee Academy កាល​ខែកុម្ភៈ ប៉ុន្តែ របួស​នាំ​ឲ្យ​រូបគេ​ដកខ្លួន​ចេញទៅ​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលនេះ Yusupov រំពឹងថា​ទទួលបាន​ឱកាស​លើក​ទី​២​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​ដដែល​ខាងលើ​។ យ៉ាងណាក្ដី Samy “AK47” Sana ធ្វើបាន​ល្អ​នៅ​ឆ្នាំ​២០១៩ នៅពេល​រូបគេ​ផ្ដួល Yodsanklai នៅ​ទឹក​ដំបូង​ក្នុង​ការប្រកួត​ក្នុង​កម្មវិធី ONE Featherweight Kickboxing World Grand Prix និង​បន្ត​ផ្ដួល Dzhabar “Genghis Khan” Askerov ទៀត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ មុនពេល​ចាញ់ Giorgio “The Doctor” Petrosyan នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​ខែតុលា ឆ្នាំមុន​។

កីឡាករ​បារាំង​-​កាត់​អាល់​ហ្សេ​រី កំពុង​ស្ថិតនៅ​តំណែង​ជា​គូប្រជែង​លំដាប់​លេខ​៤​ទាំង​មួយ​ថៃ និង​ឃីក​បុក​សី​ង​ហើយ​កំពុង​ដាក់​គោលដៅ​ដើម្បី​កាន់​ខ្សែក្រវាត់​នាពេល​អនាគត​។

Sana នឹង​ប្រើ​កម្ពស់​មានប្រៀប ១៤ សង់ទីម៉ែត្រ​របស់ខ្លួន​ក្នុងការ​ផ្ដួល Yusupov និង កើន​ចំណាត់ថ្នាក់​ទូទៅ​នៅ​សង្វៀន ONE ហើយ​ទទួលបាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ពី Petchmorakot ដូចគ្នា​។
2 ការ​ត្រលប់​មកវិញ​របស់ ‘The Kazakh’ https://youtu.be/hlfpztHuKyE

ក្រោយ​អវត្តមាន​ជិត​ពីរ​ឆ្នាំ អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight កីឡាករ Kairat “The Kazakh” Akhmetov ត្រលប់​មកវិញ​នៅ​ថ្ងៃ​សុក្រ​នេះ ក្រោយ​រង់ចាំ​យ៉ាងយូរ​។

តាមរយៈ​អាជីព​កន្លងមក Akhmetov មាន​ជំនាញ​ចំបាប់​កម្រិត​ពិភពលោក​, ជំនាញ​ប្រកួត​ក្នុង​ជំហរ​ដេក​, និង ឃី​ក​បុក​សី​ង​ក៏​មិនធម្មតា​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​សោត “The Kazakh” ធ្លាប់​គ្រង​ខ្សែក្រវាត់​ទម្ងន់ flyweight និង​មាន​កំណត់ត្រា​ឈ្នះ ២៦​ប្រកួត និង​ចាញ់​តែ ២ ប្រកួត​ប៉ុណ្ណោះ​។ បច្ចុប្បន្ន Akhmetov ជា​កីឡាករ​ស្ថិតនៅ​ជា​គូប្រជែង​លំដាប់ថ្នាក់​លេខ​៣​ក្នុង​ប្រភេទ​នេះ​។

Akhmetov សម្រាក​ព្យាបាល​របួស​យ៉ាង​ល្អ ប៉ុន្តែ​ឥឡូវ​ដល់​ពេលដែល​ត្រូវ​ត្រលប់​មកវិញ និង ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​វិញ​ហើយ​។ Akhmetov នឹង​ជួប​កីឡាករ​កំពុង​ឡើង​កូដ “Ottogi” Dae Hwan Kim ដែលជា​អតីត​គូប្រជែង​ខ្សែក្រវាត់ ONE Bantamweight ។ កីឡាករ​កូរ៉េខាងត្បូង​កំពុង​សម្លឹង​ទៅរក​ភាព​ប្រកួត​ជែង​ខ្ពស់​ក្នុង​ទម្ងន់ flyweight​។

តារា​កូរ៉េខាងត្បូង​ត្រូវបានគេទទួលស្គាល់​ថា​ជា​អ្នកជំនាញ​ក្បាច់​តេ​ក្វាន់​ដូ និង​ប្រយុទ្ធ​ដ៏​មាន​ថាមពល​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់ “The Kazakh” នៅ​ថ្ងៃ​សុក្រ​នេះ​។

3 មនោសញ្ចេតនា​របស់ Amir Khan
​កាល​ខែ កញ្ញា Amir Khan បាន​លាតត្រដាង​ថា​ ឪពុក​របស់​ខ្លួន Tajudeen ត្រូវបាន​ពិនិត្យ​ឃើញ​មាន​ជំងឺមហារីក​ខួរក្បាល​។ រឿង​នេះ​បាន​លើកទឹកចិត្ត​ដល់​តារា​សិង្ហ​បុរី​ទម្ងន់ lightweight ដើម្បី​បង្ហាញ​រឿង​ល្អ​មួយ​ដ៏​ល្អ​ដល់​ឪពុក​របស់ខ្លួន​តាមរយៈ​ការ​ផ្ដួល Rahul “The Kerala Krusher” Raju ឲ្យ​សន្លប់​នៅ​ព្រឹត្តិការណ៍ ONE: REIGN OF DYNASTIES​។

Khan បានដាក់​គោលដៅ​ស្វែងរក​ជ័យជម្នះ​សម្រាប់​ឪពុក​របស់ខ្លួន​ជា​បន្តទៀត ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​បំផុត​ពេល​លោក Tajudeen បាន​លាចាក​លោក​កាលពី​សប្ដាហ៍​មុន​បាត់ទៅហើយ​។

​អ្នកជំនាញ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​សញ្ជាតិ​សិង្ហ​បុរី​បាន​យល់ថា គេ​គួរតែ​ដកខ្លួន​ចេញពី​ការប្រកួត​ទល់នឹង “Crazy Dog” Dae Sung Park នៅ​ថ្ងៃ​សុក្រ​នេះ​។ បែបណា​ក្ដី រូបគេ​បាន​តាំងចិត្ត​ឡើងវិញ​ដើម្បី​ទទួល​ការប្រកួត ព្រោះ​វា​ជា​អ្វីដែល​ឪពុក​របស់គេ​តែងតែ​ចង់ឃើញ​លទ្ធផល​ល្អ​បំផុត​របស់ Khan​។

​នេះ​ជាការ​ប្រកួត​ដ៏​លំបាក​បំផុត​របស់ Khan នៅក្នុង​ជីវិត ប៉ុន្តែ រូបគេ​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​បំពេញ​បំណង​របស់​ឪពុក​របស់ខ្លួន​ដែល​តែងតែមាន​មោទកភាព​ចំពោះ​កូន​នាពេល​កន្លងមក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម