ព័ត៌មានអន្ដរជាតិ
វីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមកដល់ សិង្ហបុរី ហើយ
ក្រសួងសុខាភិបាលបាននិយាយថា វីរុសកូរ៉ូណាក្លាយពូជដែលឆ្លងកាន់តែខ្លាំងនៅក្នុងប្រទេសអង់គ្លេសត្រូវបានគេរកឃើញនៅក្នុងប្រទេសសិង្ហបុរីជាលើកដំបូងលើស្ត្រីវ័យក្មេងម្នាក់ដែលវិលត្រឡប់មកពីចក្រភពអង់គ្លេសកាលពីដើមខែនេះ។

យុវតីវ័យ១៧ឆ្នាំត្រូវបានបញ្ជាក់ថា ឆ្លងវីរុសនេះកាលពីថ្ងៃទី៨ខែធ្នូខណៈពេលកំពុងធ្វើចត្តាឡីស័ក។ ការធ្វើតេស្តបន្ថែមទៀតបានបង្ហាញថា វីរុសនេះគឺវ៉ារ្យ៉ង់ B117។
ក្រសួងកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបន្ថែមលើអ្នកវិលត្រឡប់ចំនួន១១នាក់ទៀតមកពីទ្វីបអឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងបានបន្ថែមថា “បច្ចុប្បន្ន គ្មានភស្តុតាងណាមួយដែលបង្ហាញថា វីរុស B117 កំពុងចរាចរណ៍នៅក្នុងសហគមន៍ទេ”។
គួរបញ្ជាក់ថា ថ្មីៗនេះប្រទេសសិង្ហបុរីបានហាមឃាត់ការចូលរបស់ជនបរទេសដែលគ្មានការអនុញ្ញាតស្នាក់នៅជាអចិន្ត្រៃយ៍ដែលធ្វើដំណើរមកពីចក្រភពអង់គ្លេស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ជនជាតិអង់គ្លេសនាំវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមួយទៀតចូលប្រទេស
ចុចអាន៖ សិង្ហបុរី ហាមឃាត់អ្នកដំណើរមកពីចក្រភពអង់គ្លេសដោយសារជំងឺក្លាយពូជប្រភេទថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


