Connect with us

ជីវិតកម្សាន្ដ

ពិធីករ រតនៈ វិសិដ្ឋ ត្រូវស្ត្រីម្នាក់រស់នៅក្រៅប្រទេសទម្លាយរឿងរៀបការ និងមានកូន

បានផុស

នៅ

ថ្មីៗនេះ ពិធីករ និងជាតារាសម្តែង គឺ លោក រតនៈ វិសិដ្ឋ បានផ្ទុះនូវរឿងរ៉ាវដ៏រសើប បន្ទាប់ពីស្រ្តីម្នាក់រស់នៅក្រៅប្រទេសទម្លាយរឿងរ៉ាវរៀបការ និងមានកូនជាមួយយ៉ាងភ្ញាក់ផ្អើល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានការទម្លាយនូវដំណឹងដ៏រសើបនេះ តារាប្រុសលោក រតនៈ វិសិដ្ឋ ក៏បានចេញមុខប្រតិកម្ម និងច្រានចោលចំពោះព័ត៌មានមួយនេះ។ ក្នុងនោះ លោក រតនៈ វិសិដ្ឋ​ បានសម្តែងការហួសចិ​ត្ត​ជាខ្លាំងក្រោយមានការបញ្ចេញព័ត៌មានគ្មានការពិតបែបនេះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោកជាអ្នកសិល្បៈ។

តារាប្រុសរូបសង្ហាលោក រតនៈ វិសិដ្ឋ បានបង្ហោះសារដោយអះអាងថា លោកនិងស្រ្តីរូបនេះ មិនដែលបានរៀបការជាមួយគ្នាទេ។ ចំណែករឿងមានកូនកាន់តែផ្ទុយស្រលះពីការពិតថែមទៀត។ លោក រតនៈ វិសិដ្ឋ បានលើកឡើងថា មនុស្សមិនដែលជួបគ្នាផង ឲ្យខ្ញុំទៅមានកូនជាមួយគាត់យ៉ាងម៉េច ហើយថ្មីៗនេះមកចោទថាខ្ញុំបោកលុយគាត់ទៀត។

លោក រតនៈ វិសិដ្ឋ បានបន្តថា ពុទ្ធោមានមនុស្សល្ងង់ឲ្យគេបោកលុយស្រួលម្លេះ ហើយតែងយករូបខ្ញុំបង្ហោះជាមួយកូនគាត់ឥឡូវខ្ញុំ Block អ៊ុំស្រីម្នាក់នេះហើយ។

ទាក់ទងព័ត៌មានដ៏រសើបខាងលើ នៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ នេះ កម្ពុជាថ្មី មិនទាន់អាចទាក់ទងស្វែងរកការសួរនាំពីតារាប្រុសលោក រតនៈ វិសិដ្ឋ បានទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម