ព័ត៌មានជាតិ
ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ
នាយករដ្ឋមន្ត្រី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចថាក្រសួងស្ថាប័នណាដែលមិនបានកំណត់តំណែងជាក់លាក់ ឆ្លើយតបនឹងតម្រូវការនៃមុខងារនិងក្របខណ្ឌការងារនោះនឹងមិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីថ្មីបន្ថែមទៀតឡើយ។

ក្នុងសារាចរចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅក្រសួង ស្ថាប័ន ចំណុះអង្គនីតិប្រិតិបត្តិទាំងអស់ ត្រូវកំណត់មុខតំណែង និងប្រើប្រាស់មុខតំណែងជាក់លាក់ ដើម្បីរៀបចំនិងអនុវត្តផែនការនៃការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន។ សម្ដេចបញ្ជាក់ការចាត់ចែងមុខតំណែងនេះត្រូវបានវាយតម្លៃតាម មុខងារស្នូល និងមុខងាររងស្នូល ក្របខណ្ឌការងារក្នុងការអនុវត្តមុខងារ មុខងារគាំទ្រ ព្រមទាំងមុខងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
មូលដ្ឋាននេះមិនត្រឹមតែកំណត់លើមុខតំណែងរបស់មន្ត្រីប៉ុណ្ណោះទេ តែក៏ជាការពិនិត្យលើការពិព័ណ៌នាមុខតំណែង និងសមត្ថភាពឆ្លើយតបនឹងការងារនៃមុខតំណែងមន្ត្រីផងដែរ។
សម្ដេចបញ្ជាក់ថា៖ «ប្រសិនបើក្រសួង ស្ថាប័នមិនបានកំណត់មុខតំណែងជាក់លាក់ ឆ្លើយតបនឹងតម្រូវការនៃមុខងារ និងក្របខណ្ឌការងារ ក្រសួងស្ថាប័ន មិនត្រូវបានអនុញ្ញាតឱ្យជ្រើសរើសមន្ត្រីថ្មីបន្ថែមទៀតឡើយ»។

ផ្អែកលើស្នូលនៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ រាជរដ្ឋាភិបាលបានកំណត់អភិក្រម “រៀបចំផ្ទះឱ្យរៀបរយ” និង “ពង្រឹងជាជាងពង្រីក” ការធ្វើបែបនេះគឺដើម្បីធានាការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


