Connect with us

ជីវិតកម្សាន្ដ

ចូលរួមរំលែកទុក្ខ! តារាសម្តែងជើងចាស់លោកតា រិទ្ធ សារី ទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ

បានផុស

នៅ

តារាសម្ដែងជើងចាស់ល្បីឈ្មោះក្នុងទសវត្សរ៍៨០ និង៩០ លោកតា រិទ្ធ សារី បានទទួលមរណភាពហើយ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ដោយជរាពាធក្នុងជន្មាយុ៨០ឆ្នាំ នៅឯគេហដ្ឋានរបស់គាត់នាខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ដំណឹងមរណភាពរបស់តារាជើងចាស់ល្បីឈ្មោះលោកតា រិទ្ធ សារី នេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ សិល្បការិនីជាច្រើនបានសម្តែ ងក្តីរន្ធត់ស្លុតចិត្តខ្លាំងចំពោះការបាត់បង់ធនធានវិរ: សិល្បករដ៏មានតម្លៃនិងទេពកោសល្យផ្នែកវិស័យសិល្ប:ខ្មែរ។ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែ កទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារលោកតាផងដែរ។

បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា Rip តារាសម្តែងជើងចាស់លោកគ្រូ រិទ្ធ សារី បានទទួលមរណៈភាពហើយ សូមលោកតាទៅអោយបានសុខក្នុងសុគតិភពចុះណា ។ ដោយឡែកអតីតារាសម្តែងលោក ស៊ុក សុភា ក៏បានបង្ហោះពីដំណឹងនៃមរណភាពរបស់លោកតា រិទ្ធ សារី ផងដែរ។

នៅលើគណនីហ្វេសប៊ុករបស់លោកស៊ុក សុភាបានឲ្យដឹងដូច្នេះថា «តារាភាពយន្ដជើងចាស់ដ៏ល្បីនៃព្រះរាជាណាចក្រកម្ពុជា គឺលោកពុក រិទ្ធ សារី សព្វថ្ងៃមានអាយុជាង៨០ឆ្នាំហើយលោកពុកកំពុងមានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយនៅពេលនេះពេទ្យអស់លទ្ធភាពក្នុងការព្យាបាលជំងឺលោកពុកហើយ ហើយកូនចៅបានសុំយក​មកសម្រាកនៅផ្ទះវិញ។ តែនៅពេលនេះ ម៉ោងនេះលោកពុកបានលារហូត RIP»។

ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅរបស់លោកតា រិទ្ធ សារី នេះ គឺបានធ្វើឲ្យអ្នកសិល្ប: និងមហាជនបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារសព។ ម្យ៉ាងទៀតនេះក៏ជាការបាត់បង់ធនធានវីរ:សិល្បករដ៏មានតម្លៃក្នុងសង្គមខ្មែរផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម