ព័ត៌មានជាតិ
លោកហេងសួរ អំពាវនាវដល់ពលករខ្មែរនៅកូរ៉េកុំជឿទៅលើ «អប្បិយជំនឿ» ដែលមិនសមហេតុផល
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើការអំពាវនាវដល់បងប្អូនពលករខ្មែរធ្វើការនៅកូរ៉េកុំជឿទៅលើអប្បិយជំនឿដែលមិនសមហេតុផល ដែលបានប្រឌិតឡើងដោយបុគ្គលម្នាក់នោះ ព្រោះវានឹងធ្វើឱ្យបងប្អូននឹងបាត់បង់ប្រាក់ចំណូលនិងឱកាសត្រឡប់ទៅធ្វើការនៅប្រទេសកូរ៉េវិញ។
ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីមានពលករខ្មែរនៅកូរ៉េមួយចំនួនដោយមានអ្នកខ្លះទើបចូលធ្វើការនិងខ្លះទៀតមិនទាន់ដាច់កិច្ចសន្យាការងារបាននាំគ្នាសម្រុកទិញសំបុត្រយន្តហោះត្រឡប់មកប្រទេសវិញដោយសារតែមានបុគ្គលមេដឹកនាំរបស់ខ្លួនបានទស្សន៍ទាយថា មានបាតុភូតប្រហោងលូខ្មៅផែនដីបង្កើតជាមហន្តរាយធ្វើឱ្យក្រិនផែនដីហើយមានតែប្រទេសកម្ពុជាទេដែលមានសុវត្ថិភាពនិងសុខសាន្ត។
តាមរយៈសារសំឡេងនៅក្នុងតេឡេក្រាមនៅល្ងាចថ្ងៃទី២៥សីហានេះ លោកហេងសួរបានមានប្រសាសន៍ថា ក្រសួងការងារក៏ដូចជាស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានសហការជាមួយសមាគមគាំពារពលករដើម្បីធ្វើការពន្យល់ដល់បងប្អូនពលករខ្មែរយើងដែលចង់វិលត្រឡប់មកស្រុកវិញតាមការអំពាវនាវរបស់បុគ្គលមួយរូបដែលជឿលើអបិយជំនឿបានឃោសនាឱ្យបងប្អូនវិលត្រឡប់មកស្រុកវិញដើម្បីនៅក្បែរគាត់។
លោកហេងសួរបានបន្តថា « នេះជាអប្បិយជំនឿមួយដែលមិនសមហេតុមិនសមផលដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនមិនថា ទាំងជនជាតិខ្មែរឬជនជាតិផ្សេងទេ ភាគច្រើនចង់បានទៅធ្វើការនៅកូរ៉េឬជប៉ុន។ ប៉ុន្តែពេលដែលយើងទៅដល់ទីនោះហើយ ស្រាប់តែវិលត្រឡប់មកវិញដោយឈរលើអប្បិយជំនឿមិនសមហេតុផលនេះ គឺវាជាការសោកស្តាយ»។
លោក ហេង សួរបានបន្តទៀតថា « ដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនពលករខ្មែរយើងសូមយកលក្ខណៈវិទ្យាសាស្ត្រជាគោលហើយសូមគិតពីផលប្រយោជន៍របស់ខ្លួនផងដែរ។ បើបងប្អូនចេញមកទាំងបង្ខំបែបនេះមិនមានច្បាប់វិលត្រឡប់ទៅកូរ៉េវិញបានទេ ដែលធ្វើឱ្យបងប្អូនបាត់បង់ឱកាសល្អនិងបាត់បង់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់គ្រួសារផងដែរ។ដូច្នេះសូមគិតបញ្ហារបស់ខ្លួន»៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ