ព័ត៌មានអន្ដរជាតិ
ថៃ ប្រាប់ប្រជាពលរដ្ឋ ឲ្យត្រៀមខ្លួនជម្លៀស ខណៈស្ថានភាពនៅទំនប់ទឹកចំនួន១៣ កាន់តែមិនស្រួល (មានវីដេអូ)
ការិយាល័យធនធានទឹកជាតិថៃ (ONWR) បានចេញការព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែកញ្ញា ដោយលើកឡើងពីការព្យាករណ៍របស់នាយកដ្ឋានឧតុនិយម ដែលនិយាយថា តំបន់ភាគច្រើននៃប្រទេសថៃ នឹងមានភ្លៀងធ្លាក់កាន់តែខ្លាំង រហូតដល់ថ្ងៃអាទិត្យ។

ONWR បានព្រមានថា ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែកញ្ញា តំបន់ខាងក្រោម គឺងាយនឹងកើតមានជំនន់ទឹកភ្លៀង និងទឹកទន្លេហូរហៀរ ហើយស្នើឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទន្លេ និងអាងស្តុកទឹក ត្រូវតាមដានព័ត៌មានថ្មីៗអំពីអាកាសធាតុ និងកម្រិតទឹក ព្រមទាំងត្រៀមខ្លួនជម្លៀសបើមានរឿងអ្វីកើតឡើង។
ONWR ក៏បានជំរុញផងដែរ ឲ្យអាជ្ញាធរតាមដានយ៉ាងដិតដល់នូវកម្រិតទឹកនៃទំនប់ចំនួន ១៣ និងអាងស្តុកទឹកធំៗ ដែលនឹងត្រូវរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងចេញការព្រមានដល់សហគមន៍ជុំវិញនៅពេលទឹកឡើងដល់កម្រិតធ្ងន់ធ្ងរ។

ទំនប់ទឹកទាំងនោះមានដូចជា៖
– Mae Ngat Somboon Chon នៅ Chiang Mai
– Kiew Kho Ma, Kiew Lom និង Mae Mok នៅ Lampang
– Thab Salao នៅ Uthai Thani
– Krasiao នៅ Suphan Buri
– Ubol Ratana នៅ Khon Kaen
– Lam Takhong, Lam Phra Phloeng និង Mun Bon នៅ Nakhon Ratchasima
– Klong Si Yat នៅ Chachoengsao
– Bang Phra នៅ Chonburi
– Nong Pla Lai នៅ Rayong

ការិយាល័យ បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន រៀបចំផែនការជម្លៀសប្រជាជនដែលរស់នៅក្បែរទន្លេ និងតំបន់ងាយរងគ្រោះដោយទឹកជំនន់ និងចេញការព្រមានជាមុន ដើម្បីទុកពេលគ្រប់គ្រាន់សម្រាប់ប្រជាជនក្នុងការគេចផុតពីទឹកជំនន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ បាងកក នឹងប្រកាសទីតាំងលិចលង់ដោយទឹកជំនន់ជាតំបន់គ្រោះមហន្តរាយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


