ព័ត៌មានអន្ដរជាតិ
បាងកក នឹងប្រកាសទីតាំងលិចលង់ដោយទឹកជំនន់ជាតំបន់គ្រោះមហន្តរាយ
អភិបាលក្រុងបាងកកលោក Chadchart Sittupunt គ្រោងនឹងប្រកាសតំបន់មួយចំនួននៅក្នុងរដ្ឋធានីដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជា តំបន់គ្រោះមហន្តរាយ និងផ្តល់សំណងដល់ជនរងគ្រោះផងដែរ ខណៈខេត្តមួយចំនួនក្នុងប្រទេសថៃ ដូចជា អយុធ្យា (Ayutthaya) និងសុរិន្ទ (Surin) ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយរួចហើយ ។

អភិបាលក្រុងវ័យ ៥៦ ឆ្នាំរូបនេះបានប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា គម្រោងប្រកាសនេះកើតឡើង បន្ទាប់ពីសង្កាត់មួយចំនួននៅក្នុងទីក្រុងបាងកកនៅតែស្ថិតនៅក្រោមទឹក ដោយសារទឹកជំនន់ ខណៈមន្ត្រីពាក់ព័ន្ធកំពុងពិចារណាប្រកាសតំបន់ទាំងនោះជាតំបន់គ្រោះមហន្តរាយ ដើម្បីផ្ដល់សំណងដល់ជនរងគ្រោះ។
លោក Chadchart បាននិយាយថា រដ្ឋបាលក្រុងបាងកក (BMA) រួមជាមួយនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ គឺជាអ្នកទទួលខុសត្រូវលើការទូទាត់សំណងនេះ ។ ប្រសិនបើតំបន់ទាំងនោះស្ថិតក្នុងតំបន់គ្រោះមហន្តរាយ ថវិកាកណ្តាលរបស់រដ្ឋាភិបាលក៏នឹងទៅដល់ជនរងគ្រោះដែរ ហើយសំណងនឹងត្រូវផ្ដល់ទៅតាមការខូចខាតសម្រាប់គ្រួសារនីមួយៗ ។

ខេត្តសុរិន្ទនៅភាគឦសាននៃប្រទេសថៃបានប្រកាសជាតំបន់គ្រោះមហន្តរាយក្នុងស្រុកចំនួន ៤ កាលពីថ្ងៃពុធ ។ កម្រិតទឹកជំនន់ត្រូវបានគេរាយការណ៍ថាមានការកើនឡើង ហើយគ្រួសារជាង ២,៥០០ កំពុងរងផលប៉ះពាល់ ។
ចំណែកខេត្តអាយុធ្យានៅភាគកណ្តាលនៃប្រទេសបានប្រកាសស្រុកចំនួន ៦ ជាតំបន់គ្រោះមហន្តរាយកាលពីថ្ងៃពុធដូចគ្នា ។ ប្រជាពលរដ្ឋបានរងគ្រោះ ដោយសារទឹកជំនន់រយៈពេល ១ ខែមកហើយ ខណៈកម្ពស់ទឹកនៅតែបន្តសញ្ញាកើនឡើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?