ព័ត៌មានអន្ដរជាតិ
មានប្រទេស១០ហើយ ដែលកុម្ម៉ង់ទិញវ៉ាក់សាំងកូវីដរបស់ចិន
ប៉ាគីស្ថាននិងហុងគ្រីស្ថិតក្នុងចំណោមបណ្តាប្រទេសដែលកម្ម៉ង់ទិញវ៉ាក់សាំងការពារវីរុសកូរ៉ូណាពីប្រទេសចិនខណៈនិយតករចិនបានអនុម័តការចាក់វ៉ាក់សាំងកូវីដលើកដំបូងរបស់ប្រទេស។

វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinopharm ក្រោមការគ្រប់គ្រងរបស់រដ្ឋត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់តាមលក្ខខណ្ឌកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបានរាយការណ៍អំពីប្រសិទ្ធភាព៧៩ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងលទ្ធផលបណ្តោះអាសន្ន។
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា ការអនុម័តនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទីក្រុងប៉េកាំងដែលបានអនុវត្តផែនការរបស់ខ្លួនដើម្បីធ្វើឲ្យវ៉ាក់សាំងរបស់ខ្លួនក្លាយជាផលប្រយោជន៍សាធារណៈ។

យ៉ាងហោចណាស់មានប្រទេសចំនួន១០នៅអាមេរិកឡាទីន មជ្ឈិមបូព៌ានិងអាស៊ីបានចុះឈ្មោះទិញវ៉ាក់សាំងពីក្រុមហ៊ុនអភិវឌ្ឍន៍វ៉ាក់សាំងរបស់ប្រទេសចិនដែលរួមបញ្ចូលទាំង Sinovac Biotech និង CanSino Biologics ផងដែរ។
ប្រទេសប៉ាគីស្ថានបានចូលរួមក្នុងបញ្ជីនេះជាមួយនឹងសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា ខ្លួនគ្រោងទិញវ៉ាក់សាំងចំនួន១.២លានដូសពីក្រុមហ៊ុន។
ហុងគ្រីក៏បានបង្ហាញចំណាប់អារម្មណ៍លើវ៉ាក់សាំងកូវីដពីប្រទេសចិនផងដែរដោយមន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា ប្រទេសនេះគ្រោងនឹងពឹងផ្អែកលើវ៉ាក់សាំងដែលទទួលបានដោយផ្ទាល់ពីប្រទេសចិនឬតាមរយៈយន្តការលទ្ធកម្មរបស់សហភាពអឺរ៉ុប។

មួយថ្ងៃមុននោះ អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីទិញវ៉ាក់សាំងចំនួន១.៨លានដូសពីក្រុមហ៊ុន Sinovac។ ក្រុមហ៊ុននេះមិនទាន់បានប្រកាសពីលទ្ធផលនៃការសាកល្បងជាសកលរបស់ខ្លួននៅឡើយទេប៉ុន្តែត្រូវបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេសចិនដូចក្រុមហ៊ុន Sinopharm ដែរកាលពីខែកក្កដា។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា តាមរយៈការផ្តល់វ៉ាក់សាំងដល់ពិភពលោកទាំងមូល ប្រទេសចិនមានឱកាសបង្កើនកេរ្តិ៍ឈ្មោះនិងភាពជាដៃគូអន្តរជាតិរបស់ខ្លួន។
វ៉ាក់សាំង Sinopharm ត្រូវបានប្រើប្រាស់រួចទៅហើយនៅក្នុងប្រទេសអារ៉ាប់រួមនិងបារ៉ែន។ ប្រទេសទាំងពីរបានផ្តល់សេវាសាកល្បងសម្រាប់វ៉ាក់សាំងនេះ។

អេហ្ស៊ីបក៏ស្ថិតក្នុងចំណោមប្រទេសដែលបានទទួលវ៉ាក់សាំង Sinopharm រួចហើយដែរ។ ក្រសួងសុខាភិបាលរបស់ខ្លួនបានចុះហត្ថលេខាលើលិខិតមួយស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងកូវីដជាមួយប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។
រួមជាមួយប្រទេសម៉ារ៉ុក អេហ្ស៊ីបត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ការចែកចាយវ៉ាក់សាំងកូវីដនៅទ្វីបអាហ្វ្រិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ចិន ប្រកាសចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនទាំងមូលដោយមិនគិតថ្លៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


